Google រកឃើញវិធីសាស្ត្រ មិនឲ្យ Chrome ស៊ី RAM ច្រើនដូចមុន

  • 2020-06-22 06:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ RAM ​ដ៏​ច្រើន​មហាសាល​នៃ​កម្មវិធី Chrome ហើយ​ឆាប់ៗ​នេះ​ក្រុមហ៊ុន​នឹង​បញ្ចេញ​ការ​អាប់ដេត​មួយ​​សម្រាប់​អ្នក​ប្រើ​ប្រាស់​លើ​ Windows 10 ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រើ RAM ឲ្យ​កាន់​តែ​តិច​ជាង​មុន។

WindowsLatest បាន​ឲ្យ​ដឹង​ថា​វិស្វករ​ Google ម្នាក់​ កាល​ពី​ថ្មី​នេះ​បាន​បង្ហាញ​អំពី​ការ​អាប់ដេត​ថ្មី​នៃ​កម្មវិធី Chrome ដែល​ប្រើ​ប្រាស់​បច្ចេកទេស​មួយបាន​មក​ពី Microsoft Edge អាច​កាត់​បន្ថយ​ទំហំ RAM ដែល​ត្រូវ​ការ និង​ជួយ​បង្កើន​ដំណើរ​ការ​ឲ្យ​លឿន​ជាង​មុន​ផង​ដែរ។ Chrome នឹង​ប្រើ​ប្រាស់​មុខងារ​គ្រប់គ្រង RAM ឈ្មោះ​ថា "Segment Heap” ដែល​មុខងារ​នេះ​នៅ​លើ Microsoft Edge គឺ​អាច​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ RAM បាន​តិច​ជាង​មុន ២៧%។

ទំហំ RAM ដែល​អាច​កាត់​បន្ថយ​គឺ​អាស្រ័យ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​នីមួយៗ ប៉ុន្តែ​បើ​តាម​ការ​ធ្វើ​តេស្ត​បង្ហាញ​ថា​វា​អាច​សន្សំ​ RAM បាន​រាប់​រយ MB ឯណោះ។ ចំពោះ​កាល​បរិច្ឆេទ​បញ្ចេញ​​ការ​អាប់ដេត​នេះ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ៕​​​

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង