គួរឲ្យរន្ធត់! សិស្សសាលាចិន ៨នាក់ ស្លាប់ដោយសារ​លង់ទឹកនៅភាគនិរតីប្រទេស

  • 2020-06-22 06:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអាជ្ញាធរចិន បាននិយាយ​នៅ​ថ្ងៃច័ន្ទថាសិស្សសាលាបឋមសិក្សាចំនួន ៨ នាក់បានស្លាប់បន្ទាប់ពីលង់ទឹកនៅក្នុងទន្លេមួយនៅក្នុងក្រុងឆុងឈីងភាគនិរតី ប្រទេសចិន។

យោងតាមមន្ទីរសាធារណៈស្រុក បានអោយដឹងថា​សិស្សទាំងនោះបានធ្លាក់ចូលទៅក្នុងទឹកទន្លេមួយនៅក្នុងភូមិតុងជៀក្នុងស្រុកតុងណាននៅប្រហែលម៉ោង ៣ និង ៣០ នាទីថ្ងៃអាទិត្យ។ ការស៊ើបអង្កេតដំបូងបានបង្ហាញថាជនរងគ្រោះជាសិស្សសាលាបឋមសិក្សាក្នុងតំបន់។ ពួកគេកំពុងលេងនៅក្បែរទន្លេនៅពេលដែលម្នាក់ក្នុងចំណោម​សិស្ស​ទាំង​នោះ​បានធ្លាក់ចូលទៅក្នុងទឹក។ សិស្ស​ទាំង​អស់ បាន​ស្លាប់​ដោយ​សារ​លង់​ទឹក​ក្រោយ​ព្យាយាម​ជួយ​សង្គ្រោះ​សិស្ស​ដែល​ធ្លាក់​ចូល​ទឹក​ដំបូង​គេ។

ក្រោយ​កើត​ហេតុ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពទាំងអស់ ហើយ​អាជ្ញាធរ​កំពុង​បើក​ ការស៊ើបអង្កេតបន្ថែម​ទៀត៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម