គ្រូ​ Everton ត្រូវ​បាន​ជាប់​ចោទ​ ពី​បទ​គេច​ពន្ធ

  • 2020-06-22 14:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Everton ត្រូវ​បាន​ព្រះរាជអាជ្ញា​នៃ​ប្រទេស​អេស្ប៉ាញ​ ចោទ​ប្ដឹង​ពី​បទ​គេច​ពន្ធ​កាល​ពី​ពេល​ថ្មីៗ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC។

គ្រូ​បង្គោល​រូប​នេះ​ត្រូវ​បាន​ព្រះ​រាជអាជ្ញា​ចោទ​ប្រកាន់​ថា​ លោក​បាន​គេច​ពន្ធ​ ដែល​មាន​ជា​ទឹក​ប្រាក់​សរុប​ជាង​ ១.១​លាន​ដុល្លារ​។

ព្រះរាជអាជ្ញា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ ការ​គេច​នេះ​ កើត​ចេញ​ពី​លោក​មិន​បាន​បញ្ជាក់​ពី​ចំណូល​ពិត​ប្រាកដ​ ដែល​លោក​រក​បាន​ កាល​ពី​លោក​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ Real Madrid កំឡុង​ឆ្នាំ​ ២០១៤-២០១៥។

ទោះ​យ៉ាង​ណា​ក្ដី​ មក​ទល់​នឹង​ពេល​នេះ​លោក​ Ancelotti មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ​ ហើយ​ខាង​ក្លឹប​ Everton វិញ​ក៏​មិន​បាន​ឆ្លើយ​ឆ្លង​​យ៉ាង​ម៉េច​ដែរ​ទាក់​ទិន​នឹង​រឿង​នេះ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី