ខ្សត់អ្នក​ដឹង​ណាស់ថា​ IU ធ្លាប់បាន​តំណែង​ជា​មន្ត្រី​ប៉ូលីសលំដាប់ជាន់ខ្ពស់​

  • 2020-06-23 01:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​ស្គាល់​ច្បាស់​ថា​ IU ជា​តារា​ចម្រៀង​ តារាសម្ដែង​ អ្នក​និពន្ធ​បទ​ចម្រៀង​ដ៏ពូកែ ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​ទេ​ថា​ តាមពិត​ IU ក៏ធ្លាប់​ជា​មន្ត្រី​ប៉ូលីសកិត្តិយស​ជាន់​ខ្ពស់ ដែល​រួម​ការងារ​ជាមួយ​នឹង​កងកំលាំងប៉ូលីស​កូរ៉េ​ខាងត្បូង។

រម្លឹក​កាល​ពី​ឆ្នាំ ២០១៣ នាង​ត្រូវ​បាន​តែង​តាំង​ក្លាយ​ជា​សមាជិក​កិត្តិយស​ ហើយ​នៅ​ឆ្នាំ ២០១៤ ក៏​ថែម​ទាំង​ត្រូវ​បាន​តំឡង​ឋានៈ​ជា​មន្ត្រី​ជាន់ខ្ពស់​ទៀត។ នេះ​ក៏ព្រោះ​គេ​មើល​ឃើញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ជួយ​សង្គម​ រហូតទទួល​បាន​ភាព​ជោគជ័យ​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូតប្រឆាំង​ការ​មើល​ងាយ​ និង​ធ្វើ​បាប។

IU បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ជា​ច្រើន ដើម្បី​ទប់​ស្កាត់​ការ​គំរាម​ ឬ​ការ​ប្រើប្រាស់​អំពើ​ហិង្សានៅ​តាម​សាលារៀន ក៏ដូចជា​ចេញ​មុខ​ផ្សព្វផ្សាយជា​សាធារណៈ នូវ​លេខ​ទាក់ទង​បន្ទាន់​ ១១៧ សម្រាប់​ជនរងគ្រោះ​ដែល​ត្រូវ​ការ​ជំនួយ។

តារា​ស្រី​រូប​នេះ​ ពិត​ជា​ធ្វើ​ការ​ហ្មត់​ចត់​ ម៉ឺងម៉ាត់​បំផុតសម្រាប់​ការងារ​មួយ​នេះ ស្របពេល​តំណែង​របស់​នាង​ក៏​ចេះ​តែ​ឡើង ហើយ​នាង​ត្រូវ​ខិត​ខំ​ខ្លាំង​ឡើង​ទ្វេ​ដង។ ប៉ុន្តែ​តាមពិត​ទៅ​តំណែង​នេះ​ មាន​រយៈពេល​របស់វា ហេតុ​នេះ​ឈ្មោះជា​មន្ត្រី​ប៉ូលីសជាន់​ខ្ពស់​សម្រាប់​ IU គឺ​មាន​រយៈពេល​​ ២ឆ្នាំ គិត​ពី​ថ្ងៃ​ប្រកាស ដល់​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៦៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី