EXO-SC នឹង​វិលមកវិញ​ជាមួយ​អាល់ប៊ុមធំ​ដំបូង​ ក្នុង​ពេល​ឆាប់ៗ

  • 2020-06-23 02:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តូច​របស់​ EXO គឺ​ EXO-SC ដែល​មាន​ Sehun និង​ Chanyeol បាន​ប្រកាស​ថ្ងៃ​ចេញ​ផ្សាយ​អាល់ប៊ុម​ធំ​ដំបូង​របស់​ខ្លួន​ហើយ​ គឺ​នៅ​ថ្ងៃទី ១៣ ខែកក្កដា ខាងមុខ។

ផលិតកម្ម​ SM បាន​បង្ហាញ​ព័ត៌មានខ្លះៗ​ទាក់ទង​នឹង​ការ​ត្រឡប់​មក​ជា​ថ្មី​របស់​ EXO-SC ដោយ​ឲ្យ​ដឹង​ថា​ អាល់ប៊ុម​ធំ​ដំបូង​នេះ​មាន​ឈ្មោះ​ថា​ «1Billion Views»។ អាល់ប៊ុម​នេះ​មាន​បទ​សរុប​ចំនួន​ ៩បទ​ សុទ្ធ​សឹង​ជា​ប្រភេទ​ខុសៗគ្នា គ្រប់​រសជាតិ។

មួយ​វិញ​ទៀត​ ដោយសារ​ Sehun និង​ Chanyeol បាន​សរសេរប៉ារ៉ូល និង​តែង​ភ្លេង​ដល់​ទៅ ៦​បទ​ កាលពី​អាល់ប៊ុម​តូចទី ១​របស់ពួកគេ ដូចនេះ​អ្នក​គាំទ្រ​ក៏​រំពឹង​ថា​ពួកគេ​នឹង​បញ្ចេញ​ស្នាដៃ​ជា​ថ្មី​សម្រាប់​អាល់ប៊ុម​ថ្មី​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី