PNN​ រក​ឃើញ​បេក្ខភាព​២រូប​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ហើយ

  • 2020-06-23 02:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្វៀន​ប្រដាល់​ទូរទស្សន៍​ PNN​ បាន​រក​ឃើញ​ជើង​ខ្លាំង​២រូប​ហើយ​ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ទម្ងន់​ ៥៧​គីឡូក្រាម​ដណ្ដើម​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​ ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​

រូបភាពផ្ដល់ជូន

ការ​ប្រកួត​ជម្រុះ​គូ​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២១ ​មិថុនា​ ២០២០​ រវាង​ វ៉ាន់​ វឿន​ និង​ អេ​ ណារ័ត្ន​ គឺ​ពិត​ជា​កក្រើក​ និង​ជក់ចិត្ត​តែ​ម្ដង​តាម​រយៈ​ការ​វ៉ៃ​ប្ដូរ​គ្មាន​ប្រណី​ដៃ។​ ទាំង​ ណារ័ត្ន​ និង​ វ៉ាន់​ វឿន​ សុទ្ធតែ​ចង់​ឈ្នះ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដូច្នេះ​អ្នក​ទាំងពីរ​ចេញ​អាវុធ​គ្រប់​ក្បាច់​ស្នៀត​ទាំង​អស់​រហូត​មាន​អ្នក​បែក​ច្រើន​កន្លែង​ផង​ដែរ។​

រូបភាពផ្ដល់ជូន

អេលីត​ ចំរើន​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ប៊ុន​ សុធា​ ចំណែក​ វ៉ាន់​ វឿន​ យក​ឈ្នះ​ពិន្ទុ​លើ​ជើង​ខ្លាំង​ អេ​ ណារ័ត្ន​ ដូច្នេះ​អ្នក​ដែល​ទាំង​ពីរ​រូប​នេះ​នឹង​ត្រូវ​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ លើ​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម​ ដែល​អម​ដោយ​ទឹក​ប្រាក់​ ១ម៉ឺន​ដុល្លារ​ នៅ​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ ឯ​សង្វៀន​ PNN ៕​

អត្ថបទ៖ នួន ស៊ីណា​