Apple Watch នឹងមានមុខងារថ្មី អាចដាស់តឿនឲ្យលាងដៃពេលដល់ផ្ទះ

  • 2020-06-23 02:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បង្ហាញ​ការ​អាប់ដេត​ថ្មី​​ដែល​នឹង​​មក​ដល់​លើ​​ Apple Watch នា​ចុង​ឆ្នាំ​នេះ ក្នុង​កម្មវិធី WWDC ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​យប់​មិញ​នេះ។ ក្រៅ​ពី​មាន​បន្ថែម​មុខងារ​តាមដាន​ដំណេក​ដែល​គ្រប់​គ្នា​ចង់​បាន​ហើយ​នោះ Apple ក៏​មាន​នាំ​យក​នូវ​មុខងារ​តាម​ដាន​ការ​លាង​ដៃ​មក​ជា​មួយ​ផង​ដែរ។

នៅ​ពេល​ដែល Apple Watch អាច​ចាប់​ដឹង​ថា​អ្នក​កំពុង​លាង​ដៃ វា​នឹង​កំណត់​វេលា​រយៈពេល ២០វិនាទី ដែល​ជា​រយៈពេល​លាង​ដៃ​ដ៏​ត្រឹមត្រូវ​ណែនាំ​​ដោយ​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង CDC។ នាឡិកា​នេះ​ក៏​នឹង​មាន​​បញ្ចេញ​​សំឡេង​ញ័រ​​​ឲ្យ​អ្នក​ពាក់ នៅ​ពេល​​​ដែល​បញ្ចប់​រយៈ​ពេល ២០វិនាទី​ ផង​ដែរ។ បន្ថែម​ពី​នេះ Apple Watch ក៏​អាច​ដាស់តឿន​អ្នក​ឲ្យ​លាង​ដៃ​ពេល​ដែល​ដល់​ផ្ទះ​ផង​ដែរ។ ​

​Apple បាន​បញ្ចេញ​នូវ watchOS 7 Developer Beta នា​ថ្ងៃ​នេះ​​សម្រាប់​ឲ្យ Developer សាក​ល្បង​ប្រើ​ប្រាស់ និង​ស្វែង​រក​ចន្លោះ​ប្រហោង។ នៅ​ខែ​ក្រោយ​នេះ​ Apple ក៏​នឹង​បញ្ចេញ​នូវ Public Beta សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូទៅ​សាក​ល្បង​ប្រើ​ផង​ដែរ ដែល watchOS 7 នេះ នឹង​អាច​ដំឡើង​លើ Apple Watch ចាប់​ពី Series 3 ឡើង​ទៅ៕​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង