ទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃការរស់នៅបែបទាន់សម័យ ក្នុងក្តីសុបិនរបស់អ្នក ជាមួយ អេស ស៊ី ជី (SCG)

  • 2020-06-23 03:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងនៅទីក្រុង ទីប្រជុំជន និងទីជនបទ។ ជាមួយនឹងភាពស៊ីវិល័យ និងការរស់នៅតាមបែបបទថ្មីក្នុងយុគសម័យជឿនលឿននៃវិទ្យាសាស្ត្រ គេសង្កេតឃើញថា សំណង់អគារខ្ពស់ៗ មានទាំងសណ្ឋាគារ អគារការិយាល័យ ខុនដូ បុរី ផ្ទះល្វែង ជាពិសេស ផ្សារទំនើប ហាងកាហ្វេជាច្រើន បាននឹងកំពុងស្ថាបនាជាច្រើនឥតគណនាពីមួយថ្ងៃទៅមួយថ្ងៃ។

សម្រាប់ការសាងសង់សំណង់អគារ ជាពិសេសហាងកាហ្វេ និងផ្សារទំនើប ប្រជាជនកម្ពុជា និយមប្រើប្រាស់ផលិតផលណាដែលមានគុណភាពខ្ពស់ ធន់ រឹងមាំ គង់វង្ស និងជាប់យូរអង្វែង។ ឥរិយាបថរបស់ម្ចាស់សំណង់អគារទៀតសោតក៏ត្រូវបានផ្លាស់ប្តូរហើយដែរ។ ពួកគាត់ត្រូវការអ្វីគ្រប់យ៉ាងដែលមានភាពស្រស់ស្អាត និងស៊ីវិល័យទាន់សម័យ។

ឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់អតិថិជន ក្រុមហ៊ុនសម្ភារសំណង់ដ៏ធំរបស់ប្រទេសថៃ Siam Cement Group (SCG) បាននឹងកំពុងបម្រើសេវាកម្ម និងផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ស្តង់ដារអន្តរជាតិជាច្រើនប្រភេទសម្រាប់បម្រើឲ្យវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងប្រទេស។

ផ្អែកលើការប្តេជ្ញាចិត្តអភិវឌ្ឍដំណោះស្រាយថ្មីៗប្រកបដោយការច្នៃប្រឌិតក្នុងការរចនា ភាពអាចជឿទុកចិត្តបាន និងចីរភាព ព្រមទាំងគុណភាពខ្ពស់នៃផលិតផល និងសម្ភារសំណង់របស់ក្រុមហ៊ុន SCG Cambodia ដែលផ្តល់បទពិសោធន៍ថ្មីសម្រាប់អតិថិជន រួមនឹងការលើកកម្ពស់គុណភាពជីវិតសម្រាប់មនុស្សទាំងអស់គ្នា បានធ្វើឲ្យអតិថិជនជាច្រើនគាំទ្រ និងជ្រើសរើសផលិតផលរបស់ក្រុមហ៊ុនមួយនេះសម្រាប់ការសាងសង់ និងបំពាក់នៅក្នុងអគាររបស់ពួកគាត់។

លំនៅដ្ឋានរស់នៅស្ទីលបារាំងដ៏ប្រណីតដែលយកលំនាំតាម Champs Elysees នៅប៉ារីស គឺ The Elysee នៅតំបន់កោះពេជ្រ បានប្រើប្រាស់ស៊ីម៉ង់ត៍ SCG សម្រាប់គ្រឹះអគារ និងដំបូលក្បឿងម៉ាក SCG។ កាន់តែអស្ចារ្យទៀតនោះ Baitong Hotel and Urban Resort ស្ថិតនៅចំបេះដូងរាជធានីភ្នំពេញដែលមានសម្រស់ស្រស់​ស្អាតល្អផ្តាច់គេ ក៏បានប្រើប្រាស់សម្ភារការពារសំឡេង Elephant Gypsum Board ផងដែរ។

ជាមួយនឹងភាពស៊ីវិល័យ Café Amazon ដែលជាហាងកាហ្វេដ៏ល្បាញល្បី និងលេចធ្លោជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាបានសម្រេចចិត្តប្រើប្រាស់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន អេស ស៊ី ជី។ គ្រឹះអគារនៃហាងកាហ្វេនេះប្រើប្រាស់ស៊ីម៉ង់ត៍ K Cement កម្រាលឥដ្ឋដែលលក្ខណៈដូចធម្មជាតិពិតៗ និងជញ្ជាំងដ៏រឹងមាំប្រើ SCG Smart Wood និង Smart Board សម្ភារការពារសំឡេង SCG Gypsum Board និង COTTO សម្រាប់សម្ភារបន្ទប់ទឹកដ៏ស្រស់ស្អាត និងមានផាសុកភាព។

ជាមួយគ្នានេះដែរ ផ្សារទំនើប Heritage Walk Siem Reap ដែលត្រូវបានសាងសង់ឡើងស្របតាមស្ថាបត្យកម្មខ្មែរជាមួយនឹងរចនាបថទំនើបនាសម័យបច្ចុប្បន្ននេះ ក៏សម្រេចចិត្តប្រើប្រាស់សម្ភារសំណង់របស់ក្រុមហ៊ុន SCG ដែរ។ គ្រឹះនៃផ្សារទំនើប Heritage Walk Siem Reap ត្រូវបានសង់ដោយប្រើប្រាស់ស៊ីម៉ង់ត៍ K Cement ហើយសំណង់អគារសាងសង់ពីបេតុងលាយស្រេច SCG CPAC ប្រព័ន្ធទឹកដែលមានសុវត្ថិភាព និងទុយោទឹកម៉ាក SCG ចំណែកឯ Smooth Finish ប្រើដោយ Smart Board និង Smart Wood។

ផលិតផលរបស់ SCG គ្របដណ្តប់លើសម្ភារសំណង់ជាច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់គ្រប់តម្រូវការសាងសង់ទាំងគេហដ្ឋាន ទាំងសំណង់អគារពាណិជ្ជកម្មគ្រប់ប្រភេទក្រោមម៉ាកសញ្ញា SCG និង ខេ ស៊ីមេន។ ផលិតផលសំខាន់ៗរបស់ SCG ដែលពេញនិយមបំផុតរួមមាន៖ ស៊ីម៉ងត៍ បេតុងលាយស្រេច ក្បឿងប្រក់ដំបូល និងបំពង់ទីប PVC ។

ជាមួយផលិតផលរបស់ក្រុមហ៊ុន អេស ស៊ី ជី លោកអ្នកអាចស្វែងយល់ពីបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងរចនាបថសំណង់អគារដ៏ស្រស់ស្អាតគាប់ចិត្ត លក្ខណៈធម្មជាតិ និងស័ក្តិសមក្នុងតំបន់ត្រូពិក ដែលបង្កើតបានជាភាពរស់រវើកជាមួយនឹងបរិយាកាស និងអារម្មណ៍ស្រស់ថ្លាពេញចិត្តដែលមានតែមួយគត់ជាមួយ អេស ស៊ី ជី។

ផលិតផលរបស់ក្រុមហ៊ុន អេស ស៊ី ជី ត្រូវបានគេទទួលស្គាល់ ដោយសារមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ហើយក្រុមហ៊ុន ផ្ដល់នូវជម្រើស ផលិតផលពេញលេញ ដែលអាចបំពេញគ្រប់តម្រូវការនៃការសាងសង់អចលនទ្រព្យ តាំងពីដំបូល រហូតដល់ឥដ្ឋការ៉ូ និងរបង។ ក្រុមហ៊ុន អេស ស៊ី ជី បន្តអភិវឌ្ឍផលិតផល និងសេវាប្រកបដោយគុណតម្លៃបន្ថែមខ្ពស់ ក្នុងគោលបំណងបម្រើតម្រូវការរបស់អតិថិជនឲ្យបានកាន់តែល្អប្រសើរឡើង៕