ចិនរកឃើញអ្នកឆ្លងវីរុសថ្មី ១៣ករណីនៅទីក្រុងប៉េកាំង

  • 2020-06-23 06:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការសុខាភិបាលក្រុង បាននិយាយ​នៅ​ថ្ងៃអង្គារថាទីក្រុងប៉េកាំងមាន​ករណីឆ្លងមេរោគ​កូវីដ- ១៩ ដែលត្រូវបានបញ្ជាក់ថ្មីចំនួន ១៣ ករណីកាលពីថ្ងៃច័ន្ទ។

ចាប់តាំងពីថ្ងៃទី ១១ ដល់ ២២ ខែមិថុនា​មក ទីក្រុងប៉េកាំងបានរាយការណ៍ថាមានករណីឆ្លង​សរុប​ចំនួន ២៤៩ ករណីដែលត្រូវបានបញ្ជាក់នៅក្នុងស្រុក ហើយ​អ្នក​ជំងឺ​ទាំងអស់កំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ។ គណៈកម្មាធិការបាននិយាយថាទន្ទឹមនឹងនេះ មានករណី​មិន​ចេញ​រោគ​សញ្ញា​ចំនួន ២២ករណី ដែលកំពុងស្ថិតក្នុងការ​តាម​ដាន​ផ្នែក​វេជ្ជសាស្ត្រនៅឡើយ ហើយករណីនាំចូលមួយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ រ័ត្ន