Ronaldo បំបែក​​បាន​កំណត់ត្រា​មួយ​នៃ Serie A កាល​ពី​យប់មិញ

  • 2020-06-23 08:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Juventus កីឡាករ Cristiano Ronaldo បាន​បំបែក​កំណត់ត្រា​​របស់​លោក Rui Costa ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ Serie A។

Ronaldo ប៉េណាល់ទី​ចូល​មួយ​គ្រាប់​ក្នុង​ជំនួប Juvenus ឈ្នះ​លើ Bologna ២-០ បន្ត​ឈរ​កំពូល​តារាង​ដាច់​៤​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ។ នេះ​ជា​គ្រាប់​ទី​២២​សម្រាប់ Ronaldo នៅ Serie A រដូវ​កាល​នេះ ខណៈ​រដូវកាល​មុន​គេ​ធ្វើ​បាន​តែ​២១​គ្រាប់​ប៉ុណ្ណោះ​។

ឈាន​ដល់​៤៣​គ្រាប់ កីឡាករ​វ័យ​៣៥​ឆ្នាំ​​បាន​ឡើង​លើ​លោក Rui Costa ជា​កីឡាករ​ព័រទុយហ្គាល់​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​របស់​អ៊ីតាលី។ Rui Costa បាន​ចំណាយ​ពេល​៨​ឆ្នាំ​នៅ Serie A លេង​ជាមួយ Fiorentina និង AC Milan រវាង​ឆ្នាំ​១៩៩៤​ដល់​២០០៦។

Ronaldo អតីត​កីឡាករ​របស់ Manchester United ក៏​នៅ​តែ​ជា​​កីឡាករ​ព័រទុយហ្គាល់​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​​នៅ Premier League មាន​៥៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៩៦​ប្រកួត។ ហើយ​គេ​ក៏​ជា​កីឡាករ​ព័រទុយហ្គាល់​​ទាត់​ចូល​ច្រើន​ជាង​គេ​នៅ La Liga ផង​ដែរ​មាន​៣១១​គ្រាប់ ក្នុង​ការ​លេង​២៩២​ប្រកួត៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ