កាហ្វេ​យន្តហោះ​នៅ​ថៃ​ មួយ​ថ្ងៃ​ៗ​មាន​មនុស្ស​តម្រង់​ជួរ​ទិញ​រាប់​រយ​នាក់​

  • 2020-06-23 08:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជា​ជន​ថៃ​​ភ្លូក​ទឹក​ភ្លូក​ដី​តម្រង់​ជួរ​គ្នា​ឡើង​យន្តហោះ​មួយ​គ្រឿង​ដែល​ចត​ចោល​នៅ​ជាយ​ក្រុង​បាងកក​ ស្ថិត​ក្នុង​ដែន​ដី​ខេត្ត​ជាប់​ដែន​សមុទ្រ​ឈ្មោះ ធន​បុរី។​

ការ​តម្រង់​ជួរ​នេះ​មិន​មែន​ ឡើង​ជិះ​យន្តហោះ​នោះ​ទេ គឺ​តម្រង់​ជួរ​ដើម្បី​ទិញ​កាហ្វេ​នៅ​លើ​យន្តហោះ​ ដែល​មាន​ឈ្មោះ​ថា​ Coffee War។ ហាង​ Coffee War កំពុង​ល្បី​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ​ព្រោះ​​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​របស់​ខ្លួន​ ដោយ​​ពួកគេ​យក​យន្តហោះ​មួយ​គ្រឿង​ដែល​លែង​ប្រើប្រាស់​មក​ធ្វើ​ជា​ហាង​កាហ្វេ។​

អ្នក​ចង់​ផឹក​ Coffee War ត្រូវ​ចំណាយ​ពេល​ជិះ​ប្រហែល​១​ម៉ោង​ពី​កណ្ដាល​ក្រុង​បាងកក​តាម​រថយន្ត​ ឬ​ក៏​ម៉ូតូ។​ បើ​ទោះ​ជា​វា​ស្ថិត​នៅ​ឆ្ងាយ​ក្រុង​​បន្តិច​មែន​ប៉ុន្តែ​មួយ​ថ្ងៃ​ៗ​មាន​មនុស្ស​ជា​ច្រើន​រយ​នាក់​តម្រង់​ជួរ​ទិញ ដោយ​សារ​ចង់​ថត​រូប​លេង​ និង​ផ្លាស់ប្ដូរ​បរិយាកាស​ថ្មី៕

ប្រភព៖ Thai PBS   ប្រែសម្រួល៖ សៀនហួរ