តិច​ថា​គក់​ទ្រូង ក្រោយ​ឃើញ​រូប​បែក​ធ្លាយ​របស់​ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស ឱក សុគន្ធ​កញ្ញា កាល​២០​ឆ្នាំ​មុន

  • 2020-06-23 09:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱក សុគន្ធ​កញ្ញា ដែល​បាន​ក្លាយ​ជា​ប្អូន​ថ្លៃ​ថៅកែ​ហង្សមាស​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នាង​មាន​ទាំង​ព្រម គឺ​ទាំង​សមត្ថភាព​សិល្បៈ និង​រូប​សម្រស់​ ដូច្នេះ​ហើយ ទើប​អាច​ឆក់​យក​បេះដូង​លោក អ៊ឹង សុខលី ដែល​ល្បី​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​តារា​ស្រី​ល្បី​ៗ​ច្រើន​នាក់​កាល​ពី​អតីត​នោះ។

នៅ​ថ្ងៃ​នេះ មាន​រូបភាព​ពី​អតីតកាល​របស់​តារា​ស្រី ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​ទម្លាយ​ដោយ​អ្នក​កាន់​កាមេរ៉ា​ថត​វីដេអូ​ជើង​ចាស់​មួយ​រូប។ រូប​ជា​ច្រើន​សន្លឹក​នេះ ត្រូវ​បាន​អ្នក​កាន់​កាមេរ៉ា ជើង​ចាស់ បញ្ជាក់​ថា លោក​បាន​ប្រទះ​ឃើញ​រូប​អតីត​កាល​របស់​សិល្បករ សិល្ប​ការិនី​ល្បី​ៗ​ជា​ច្រើន​រូប។ លោក សុខ សំអាត "ថ្ងៃ​នេះ​រើ​ថត​តុ​ឃើញ​រូប​ថត​ទាំង​នេះ​ក៏​បង្ហោះ​ទៅ​គ្រាន់​មើល​លេង"។

លោក សុខ សំអាត អ្នក​កាន់​កាមេរ៉ា​វីដេអូ​ជើង​ចាស់

អ្នក​ថត​ជើង​ចាស់ បញ្ជាក់​ថា លោក​បញ្ចេញ​រូបភាព​នេះ គ្រាន់​ជា​ការ​រំលឹក​អនុស្សាវរីយ។ នៅ​ក្នុង​រូបភាព​ច្រើន​ជា​សន្លឹក​នោះ គេ​ឃើញ​មាន ឱក សុគន្ធ​កញ្ញា ស៊ឹម សូលីកា កែវ ពេជ្រ​ពិសី និង​ នឿន ចាន់​ធឿន ជា​ដើម បូក​រួម​ជាមួយ​តារា​ប្រុស​ៗ​ជាច្រើន​នាក់​ទៀត។ ចំណុច​គួរ​ចាប់​អារម្មណ៍ គឺ​រូបរាង​តារា​ប្រុស​ស្រី​កម្ពុជា​ទាំង​នោះ ដែល​ខ្លះ​មាន​រូបរាង​ខុស​ប្លែក​ខ្លាំង​នឹង​ពេល​បច្ចុប្បន្ន ពិសេស​គឺ​ប្អូន​ថ្លៃ​ថៅកែហង្សមាស​តែ​ម្ដង។

នោះ​គឺ​រូប​ថត​អនុស្សាវរីយ ដែល​សិល្បករ សិល្បការិនី​ទាំង​អស់​ចូល​រួម​ថត​រឿង "ប្ដី​ល្អ"។តោះ...រំលឹក​អនុស្សាវរីយ​២០​ឆ្នាំ​មុន​របស់ idol ជាមួយ​គ្នា!!!

រូបភាព៖ ហ្វេសប៊ុក សុខ សំអាត

អត្ថបទ៖ ទារិកា