ឡាន Civic Sedan លែងមាននៅលើវេបសាយ Honda នៅជប៉ុន

  • 2020-06-24 02:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតាមបណ្តាប្រទេសជាច្រើន រថយន្ត Sedan កំពុងតែធ្លាក់ចុះប្រជាប្រិយភាព ដោយសារតែរថយន្តតួខ្ពស់ SUV ប៉ុន្តែនៅក្នុងប្រទេសជប៉ុន អ្នកប្រើប្រាស់នៅតែចូលចិត្តរថយន្តតូចៗ។

រថយន្ត Honda Civic Sedan

គួរឲ្យដឹងថា កាលពីឆ្នាំមុន ក្រុមហ៊ុន Honda បានលក់រថយន្ត Civic Sedan ដាច់បានតែចំនួន ១ ៦១៩គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន ខណៈរថយន្ត Honda N-Box Minicar លក់ដាច់រហូតដល់ ២៥០ ០០០គ្រឿងឯណោះ។

រថយន្ត Honda N-Box Minicar

បើយោងតាម AutoNews បន្ទាប់ពីចូលទៅកាន់វេបសាយរបស់ក្រុមហ៊ុន Honda នៅក្នុងប្រទេសជប៉ុន ក៏រកលែងឃើញរថយន្ត Civic Sedan នៅលើនោះតទៀត ប៉ុន្តែគេនៅមិនទាន់ដឹងថាមានរឿងអ្វីចំពោះរថយន្តនេះឡើយ។ ទោះជាយ៉ាងណា រថយន្ត Civic Hatchback គឺនៅដដែល។

រថយន្ត Honda Civic Hatchback

យ៉ាងណាមិញ Civic នៅតែជារថយន្តដ៏ពេញនិយមមួយនៅសហរដ្ឋអាមេរិក ជាមួយនឹងចំនួនលក់ដាច់ ៣២៥ ៦៥០គ្រឿងកាលពីឆ្នាំមុន៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម