៣៦ឆ្នាំមកនេះ ទើបមានក្រុម BTS អាចសម្រេចរឿងនេះបាន

  • 2020-06-24 02:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​របស់​ជប៉ុន​ឈ្មោះ Oricon បាន​ប្រកាស​ថា​ ក្រុម​ចម្រៀង​កូរ៉េ BTS បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​​ ​លើ​តារាង​អាល់ប៊ុម​ចម្រៀង​ប្រចាំ​ពាក់​កណ្ដាល​ឆ្នាំ ២០២០ នេះ។

ផ្អែក​តាម​ Oricon បាន​ឲ្យ​ដឹង​ថា​អាល់ប៊ុម​ចុង​ក្រោយ​របស់ BTS ឈ្មោះ​ថា "Map of the Soul: 7” ​លក់​បាន​សរុប​ ៤២៩ ០០០ បន្ទះ ក្នុង​ប្រទេស​ជប៉ុន​​ ដែល​អាច​ឲ្យ​អាល់ប៊ុម​នេះ​ស្ថិត​នៅ​លំដាប់​ថ្នាក់​លេខ​ ១។ អាល់ប៊ុម​នេះ​ធ្លាប់​បាន​ឈរ​លើ​តំណែង​កំពូល​ នៃ​តារាង​ប្រចាំ​ថ្ងៃ ប្រចាំ​សប្ដាហ៍ និង​ប្រចាំ​ខែ​របស់ Oricon ចាប់​តាំង​ពី​​​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ​មក។

គួរ​ដឹង​ថា​នេះ​មិន​​ត្រឹម​តែ​ជា​សមិទ្ធផល​ធំ​មួយ​សម្រាប់​ BTS ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៣៦​ឆ្នាំ ដែល​តារាង​ចម្រៀង​ក្រៅ​ស្រុក​ អាច​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​លើ​តារាង​អាល់ប៊ុម​ចម្រៀង​របស់ Oricon សម្រាប់​​រយៈពេល​ពាក់​កណ្ដាល​ដំបូង​នៃ​ឆ្នាំ។ តារាង​ចម្រៀង​ចុង​ក្រោយ​គេ​ដែល​ធ្លាប់​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១ លើ​តារាង​នេះ​ គឺ​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដែល​ជាប់​លេខ​មួយ​កាល​ពី​ឆ្នាំ ១៩៨៤ ជា​មួយ​អាល់ប៊ុម​ចម្រៀង "Thriller”។

ក្រោយ​ពី​ជោគជ័យ​លើ​អាល់ប៊ុម​ចម្រៀង​ភាសា​កូរ៉េ​ចុង​ក្រោយ​នេះ BTS គឺ​កំពុង​តែ​ត្រៀម​ខ្លួន​បញ្ចេញ​អាល់ប៊ុម​ចម្រៀង​ភាសា​ជប៉ុន​ទី​បួន​ ឈ្មោះ​ថា​ “Map of the Soul: 7 ~ The Journey ~” នា​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ខាង​មុខ៕​​​​​​​

ប្រភព៖ Soompi   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម