បំបែកពងមាន់ហើយ! Martial ទើបធ្វើបាន Hat-Trick ជាលើកទីមួយនៅ PL

  • 2020-06-25 01:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Anthony Martial ទើបតែរកបាន៣គ្រាប់ជាលើកដំបូង​ឱ្យ Man Utd ក្នុង​អាជីព​របស់​ខ្លួន​នៅលីគកំពូល​អង់គ្លេស ក្រោមលេងក្រោមការដឹកនាំ​របស់អ្នកចាត់ការ Ole Gunnar Solskjaer អស់រយៈេពេលជាង​៧ឆ្នាំ។

ក្នុងទឹកដី Old Trafford យប់មិញនេះ Man Utd បាន​យក​ឈ្នះ​ Sheff Utd ៣-០។ គ្រាប់​ដំបូង​របស់​​ខ្សែ​ប្រយុទ្ធសញ្ជាតិ​បារាំង​ Martial រកបាន​នៅដើមតងត់​ទី​មួយ​នាទី​ទី​៧​ ក្រោយទទួលបាល់លើកចេញពីជើង Marcus Rashford។ កីឡាករវ័យ២៤ឆ្នាំ ក៏បាន​​បន្ត​បន្ថែម​២​គ្រាប់​ទៀត​នៅ​នាទី ៤៤ បញ្ជូនបាល់ដោយ Wan-Bissaka និងនាទី ៧៤ បញ្ជូន​ដោយ Rashford ជាថ្មី នាំឱ្យក្រុមបិសាចក្រហមឈរលេខរៀងទី៥ ក្នុងតារាងចំណាត់ថ្នាក់។

បីគ្រាប់​របស់ Martial នេះ​ដែរ​លោក Solskjaer បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ៖«ខ្ញុំពិតជា​សប្បាយ​ចិត្ត​ចំពោះ Anthony។ យើង​បាន​ធ្វើការ​ជាមួយ​គាត់នៅប្រអប់គ្រោះថ្នាក់។ គ្រាប់ទីមួយ ខ្ញុំ​គិត​ថា​ជា​គ្រាប់​អស្ចារ្យ​បំផុត ជាមួយ​នឹង​របៀប​គេ​បែរ និង​រក​អេឡង់​ត្រូវ ស៊ុត​បញ្ចូល​ទី​ពី​បាល់​ Cross ​របស់ Marcus។ គាត់​នៅ​ទីតាំង​ត្រូវច្រើនលើកច្រើនសារ។ គាត់​មាន​ទម្រង់​លេង​ល្អ​វិញ​ហើយ»៕

=>ទស្សនាវីដេអូ!

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម