ចេញហើយ Ford F-150 ឆ្នាំ២០២១ ដែលគ្រប់គ្នាទន្ទឹងចង់ឃើញរូបរាងថ្មី

  • 2020-06-26 01:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បានប្រកាសចេញរថយន្តភីកអាប់ខ្នាតធំម៉ូដែល F-150 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដោយបានអាប់ដេតទាំងផ្នែកខាងក្រៅ និងខាងក្នុង។

គ្រោងឆ្អឹង F-150 ថ្មី ត្រូវបានផលិតចេញពីដែក Aluminum Alloy ហើយក្នុងនោះវាក៏បានបំពាក់ចង្កៀងមុខថ្មី, កាងមុខថ្មី, ប៉ាណាមុខខ្ពស់ជាងមុន ហើយយ៉ាន់ និងសំបកកង់ធំជាងមុន ផងដែរ។ ឥឡូវនេះ F-150 ឆ្នាំ២០២១ ផ្តល់ជម្រើសប៉ាណាមុខរហូតដល់ទៅ ១១ ជម្រើសខុសៗគ្នា។

ចំណែកឯកាប៊ីនខាងក្នុងវិញក៏ទទួលបានការអាប់ដេតគួរឲ្យកត់សម្គាល់ផងដែរ។ F-150 មានបំពាក់កុងទ័រឌីជីថលធំបំផុតដល់ទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តធំបំផុតដល់ ១២អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ទៀតផង។

បន្ថែមពីនេះ វាក៏មានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Ford Co-Pilot360 2.0 ដោយក្នុងនោះមានមុខងារដូចជា Pre-Collision Assist with Automatic Emergency Braking and Pedestrian Detection, Rearview Camera with Dynamic Hitch Assist, Auto High-Beam Headlamps និង Auto On/Off Headlamps ជាដើម។

ចំពោះជម្រើសម៉ាស៊ីនវិញ រថយន្ត Ford F-150 ឆ្នាំ២០២១ ផ្តល់នូវម៉ាស៊ីនចំណុះ ៣,៥លីត្រ PowerBoost Hybrid V6 ថ្មី លើគ្រប់ម៉ូដែលទាំងអស់។ ជម្រើសម៉ាស៊ីនផ្សេងទៀតរួមមានទាំង ម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ V6, ចំណុះ ២,៧លីត្រ EcoBoost V6, ចំណុះ ៥,០លីត្រ V8, ចំណុះ ៣,៥លីត្រ EcoBoost V6 និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង