ដឹង​ទេ Ronaldo មាន​នាឡិកា​​មួយ​ខ្សែ​ថ្លៃ​ជាង​គេ​របស់ Rolex ​តម្លៃ​កប់ក្ដោង

  • 2020-06-26 03:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ភ្ញាក់ផ្អើល ដោយ​សារ​តែ​គេ​ពាក់​នាឡិកា​ទំនើប​​មួយ​ខ្សែ​ដែល​គេ​ដឹង​ថា ជា​ប្រភេទ​​​ថ្លៃ​ជាង​គេ​របស់ Rolex។

នាឡិកា​ដៃ​ប្រភេទ Rolex GMT Master Ice ត្រូវ​គេ​ដឹង​ថា​មាន​តម្លៃ​៣៧១ ០០០​ផោន​(ជិត​៥០​ម៉ឺន​ដុល្លារ)។ គេ​ធ្លាប់​បង្ហាញ​ពាក់​នាឡិកា​នេះ​កាល​ពី​ខែ​មករា ពេល​ដែល​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​នៅ​កម្មវិធី Dubai Globe Socce។

​នាឡិកា​នេះ​ផ្សំ​ឡើង​មាស​​​ស១៨​ការ៉ាត់ តុបតែង​ដោយ​ពេជ្រ​ជា​ច្រើន​គ្រាប់។ គ្រាប់​ពេជ្រ​៣០​គ្រាប់​​ត្រូវ​បាន​គេ​ឃើញ​លើ​ក្បាល​នាឡិកា​និង​ខ្សែ​របស់​វា។ Ronaldo ក៏​ធ្លាប់​បង្ហាញ​នេះ​នាឡិកា​​លើ​បណ្ដាញ​សង្គម Instagram ពេល​បង្ហោះ​រូប​ជាមួយ​មិត្ត​ស្រី Georgina Rodriguez។

តាម​ពិត​ទៅ​វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​ពេក​ទេ​សម្រាប់​កីឡាករ​វ័យ​៣៥​ឆ្នាំ​​សម្រាប់​នាឡិកា​នេះ ព្រោះ​គេ​​ជាប់​ឈ្មោះ​ជា​​អត្តពលិក​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​២​ក្នុង​​​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ