Lampard៖ សម្រាប់ខ្ញុំ Man City ជាក្រុមល្អបំផុត
- 2020-06-26 03:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard៖ សម្រាប់ខ្ញុំ Man City ជាក្រុមល្អបំផុត
ចន្លោះមិនឃើញ
ទោះបី Chelsea ឈ្នះ Man City ២-១ ក្នុងទឹកដីខ្លួនក្ដី ប៉ុន្តែ Frank Lampard នៅតែចាត់ទុកក្រុមរបស់ Pep Guardiola ជាក្រុមខ្លាំងបំផុតមួយនៅអង់គ្លេស។
អ្នកចាត់ការ Lampard បញ្ជាក់ប្រាប់ BT Sport ក្រោយចប់ការប្រកួតថា ៖«ពេលអ្នកលេងប្រជែងជាមួយក្រុម ដែលមានគុុណភាពដូច Manchester City ពោលគឺបើនិយាយជាលក្ខណៈបុគ្គល ដែលពួកគេត្រូវបានបង្ហាត់ និងតាមរបៀបនៃការលេង គឺសម្រាប់ខ្ញុំ Man City ជាក្រុមល្អបំផុត។ វាតានតឹង ដូច្នេះគឺល្អល្អមើលណាស់»។
យ៉ាងណាបន្ទាប់ពីប្រកួតដ៏តានតឹងកាលពីយប់មិញ អតីតខ្សែបម្រើរបស់ក្រុមតោខៀវ Chelsea បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដ្បិតទទួលបានជ័យជម្នះ ២-១ លើក្រុមខ្លាំង City ក្រោយខ្សែការពារ Fernandinho ទទួលបានកាតក្រហម ត្រូវបណ្ដេញចេញពីទីលាននៅនាទី៧៨។ ពីរគ្រាប់របស់ Chelsea រកបានដោយកីឡាក Pulisic នៅនាទី៣៦ Willian នៅនាទី៧៧ ចំណែក City រកបានដោយខ្សែបម្រើប៊ែលហ្ស៊ិក Kevin De Bruyne នៅនាទី៥៥។
ជ័យជម្នះក្នុងទឹកដី Stamford Bridge លើក្រុមមេឃខៀវ ក៏ជាចំណែកមួយជួយសម្រេចបំណងឱ្យក្រុម Liverpool លើកពានលីគកំពូលអង់គ្លេសជាលើកដំបូង បន្ទាប់ខកខានស្គាល់ជាតិអស់រយៈពេល ៣០ឆ្នាំ៕