ក្លឹប​បាល់ទាត់​ Tiffy Army FC​ សូត្រមន្ត​លើក​រាសី​មុន​ចាប់​ផ្ដើម​លីគ​ប្រកួត​វិញ​

  • 2020-06-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ Tiffy Army FC​ មាន​ទាំង​មន្ត្រី​ក្លឹប​ កីឡាករ​ ម្សិលមិញ​នេះ​បាន​ធ្វើ​ពិធី​សូត្រមន្ត​ប្រោះព្រំ​ លើក​រាសី​នៅ​ឯ​វត្ត​សំរោងអណ្ដែត​ មុន​ការ​ចាប់​ផ្ដើម​ប្រកួត​លីគ​ជា​ថ្មី​វិញ​នា​ខែ​កក្កដា​ ឆ្នាំ​ ២០២០​ នេះ។​

រូបភាពផ្ដល់ជូន

លោក​ ស៊ុប៉ាឆៃ វីរៈពូជុង ​អគ្គនាយក​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ និង​ជា​មន្ត្រី​ការងារ​របស់​ក្លឹប​ Tiffy Army FC​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ពិធី​សូត្រ​មន្ត​នេះ​ឡើង ​ដើម្បី​ឱ្យ​ក្រុម​កីឡាករ​​ សមាគមន​បាល់ទាត់​ កងយោធពលខេមរភូមិន្ទ​ ទទួល​បាន​ពរជ័យ​ពី​ព្រះសង្ឃ​ ក៏​ដូច​ជា​ការ​តាំង​អារម្មណ៍​ និង​ទឹកចិត្ត​ឱ្យ​ល្អ​ ស្ងៀមស្ងាត់​ ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​លីគ​វិញ។

ថ្នាក់​ដឹកនាំ​ក្លឹប​ខាង​លើ​នេះ​សង្ឃឹម​ថា​ពិធី​សូត្រ​មន្ត​លើក​នេះ​បាន​ជួយ​ស្មារតី​របស់​កីឡាករ​ និង​ ក្រុម​គ្រូបង្គោល​ទាំង​អស់​ត្រៀម​ការ​ប្រកួត​ជា​ច្រើន​ទៀត​ខាង​មុខ​នេះ​ដោយ​មិន​ភ័យ​ខ្លាច​អ្វី​នោះ​ឡើយ​មិន​ថា​ការ​មួយ​ណា​ទេ។

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ អំឡុង​ផ្ទុះ​ជំងឺ​ COVID​ នេះ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ផ្អាក​សកម្មភាព​ក៏​ដូច​ជា​ផ្អាក​ការ​ប្រកួត​លីគ​កំពូល​ រួម​និង​ពាន​រង្វាន់​សម្ដេច​ ហ៊ុន​ សែន​ ផង​ដែរ​ ទើប​តែ​ប្រកាស​បើក​ការ​ប្រកួត​ជា​ថ្មី​នៅ​ថ្ងៃ​ទី៥​ កក្កដា​ ខាង​មុខ​នេះ​ទេ។​ ក្រុម​បាល់ទាត់​ Tiffy Army FC​ នឹង​ត្រូវ​ប៉ះ​ ណាហ្គាវើល​ នៅ​ថ្ងៃ​ទី៥​ កក្កដា​ ២០២០​ នេះ​តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​