ឃឹម​ បូរ៉ា​ បន្ត​ឈ្នះ​ទៀត​ហើយ​ខណៈ​ប៉ុន្មាន​ប្រកួត​នេះ​មិន​ស្គាល់​ពាក្យ​ចាញ់

  • 2020-06-29 06:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កំពុង​ឡើង​កូដ​ ឃឹម​ បូរ៉ា​ បន្ត​ឈ្នះ​ទៀត​ហើយ​ម្សិលមិញ​នេះ​ ខណៈ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ឈ្នះ​ស្ទើរ​គ្រប់​កម្មវិធី​មិន​ថា​មិត្តភាព​ ឬ​ប្រកួត​សំខាន់​ដណ្ដើម​ខ្សែក្រវាត់​នោះ​ទេ។​

ការ​ប្រកួត​ម្សិលមិញរបស់ បូរ៉ា

នរណា​ក៏​ដឹង​ដែរ​ថា​មួយ​រយៈពេល​នេះ​ប្អូន​ប្រុស​ ឃឹម​ ឌីម៉ា​ រូប​នេះ​ពិត​ជា​ឡើង​វិជ្ជាគុន​មែន​បើ​រាប់​ពី​ការ​ប្រកួត​ថ្មីៗ​នេះ​ ឈ្នះ​ ម៉ឺន​ មេឃា​ នៅ​សង្វៀន​បាយ័ន​ សងសឹក​បាន​សម្រេច​វិញ​លើ​ ឈិត​ សេរីវណ្ណថង​ ឈ្នះ​ ធន់​ មករា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​នៅ​ CNC​ ។​

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ជា​គូ​ឯក​នៅ​លើសង្វៀន​ PNN​ ម្សិលមិញ​នេះ​ឈ្នះកីឡាករ​ គង់​ ហូវ​ មួយ​រូប​ទៀត​ហើយ។​ យ៉ាង​ណា​ការ​ឈ្នះ​ ឬ​ការ​ប៉ះ​ជា​មួយ​ គង់​ ហូវ​ នេះ​ជា​ការ​មិន​បាន​ព្រាង​ទុក​ព្រោះ​ដៃគូ​មក​ជំនួស​គេ​ប៉ុណ្ណោះ។​

រូបភាពលើហ្វេសបុក ឃឹម​ បូរ៉ា

បូរ៉ា​ មាន​ការ​រីកចម្រើន​ខ្លាំង​ជា​ពិសេស​ការ​ចេញ​អាវុធ​រហ័ស​ ធ្ងន់​ ការ​ទាត់​ជើង​ក្រោម​ ទាត់​លើ​ក៏​ល្អ​កណ្ដាប់ដៃ​ កែង​ ប្រើ​មាន​ប្រសិទ្ធភាព​ទាំង​អស់។​ ជើង​ខ្លាំង​មក​ពី​បន្ទាយមានជ័យ​រូប​នេះ​ ចេញ​ច្បាស់​ហើយ​មិន​សូវ​ចេះ​បន្ធូរ​ឲ្យ​ដៃគូ​នោះ​ទេ​ ពោល​សរុប​ទៅ​វ៉ៃ​កាច​ណាស់​ឥលូវ។​

រំលឹក​ដែរ​ថា ​បន្ទាប់​ពី​ឈ្នះ​ ធន់​ មករា​ វគ្គ​ផ្ដាច់ព្រ័ត្រ​មក​ ឃឹម​ បូរ៉ា​ ទើប​នឹង​ឡើង​ប្រកួត​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ទេ​ ដោយ​ឈ្នះ​ពិន្ទុ​លើ​សិស្ស​ប្អូន​ គង់​ ហូវ​ ដែល​មក​ជំនួស​ ឈិត​ សេរីវណ្ណថង​ ព្រោះ​មាន​ជំងឺ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី