realme X50 Pro នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ

  • 2020-06-29 06:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​ពិភាក្សា​លើ​ប្រធានបទ 5G កាល​ពី​ឆ្នាំ​ ២០១៨ ​មក ប្រតិបត្តិករ​ធំៗ​នៅ​ជុំវិញ​ពិភពលោក​សុទ្ធ​តែ​កំពុង​តែ​មាន​ការ​មមាញឹកទៅលើការរៀបចំទីផ្សារ5G របស់ខ្លួន ហើយអ្វីដែលមកជាមួយនោះគឺការប្រកួតប្រជែងទីផ្សារ5Gនៃក្រុមហ៊ុនស្មាតហ្វូនធំៗ។

ក្នុងនាមជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតនោះ​ realme ​ក៏មិនខុសគ្នានោះដែរ។ កាលពីដើមឆ្នាំនេះ realmeបាន​ប្រកាស​ថា​ស្មាតហ្វូន​ដែល​បានដាក់​លក់​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ក្នុងឆ្នាំ ២០២០ ​នេះ គឺ​សុទ្ធ​តែ​ជា​ស្មាតហ្វូន​ដែល​មាន​បច្ចេកវិទ្យា​ប្រព័ន្ធ5G។ ហើយ​ទំនុក​ចិត្ត​នៃ​ប្រព័ន្ធ5Gរបស់​ realmeគឺ​បាន​មក​ពី​កម្លាំង​បច្ចេកវិទ្យា​ពិត “ហ៊ានឆ្ពោះទៅមុខ”។ កន្លងមក realme បាន​រក្សា​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ប្រតិបត្តិករ​និង​ក្រុមហ៊ុន​​អ៊ីនធឺណិត​ realmeនឹង​ក្លាយ​ជា​ម៉ាក​ទូរសព្ទដំបូងគេដែលគាំទ្រជាមួយទម្រង់ Dual 5G ក្នុងជួរតម្លៃជាច្រើន។ រី​ឯ​នៅ​ក្នុង​ទីផ្សារក្រៅប្រទេសក៏មិនខុសគ្នាដែរ ថ្មីៗនេះ ​realmeបានប្រកាសជាផ្លូវការថា ស្មាតហ្វូន5G ដែលមានមានការប្រកួតប្រជែងខ្លាំងបំផុតរបស់ ​realmeគឺ X50 Pro ​ដែល​វា​ជិតមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។

តើ​ស្មាតហ្វូន​ Flagship នៅក្នុងឆ្នាំ ២០២០ ចាំបាច់ត្រូវមានបំពាក់អ្វីខ្លះ? នោះ​គឺ​ប្រាកដ​ជា​បន្ទះឈីបSnapdragon 865 5G អេក្រង់ refresh rate កម្រិតខ្ពស់ កាមេរ៉ាមុខទម្លុះអេក្រង់ជាដើម។ ហើយម៉ូឌែលដែលrealmeដាក់ប្រកាសលើកនេះគឺមិនត្រឹមតែបំពាក់នូវបន្ទះឈីបSnapdragon 865នោះទេ ដែលតេស្តពិន្ទុនៅលើ ​Antutuទទួលបានដល់ទៅជាង៦០​ម៉ឺន​ពិន្ទុ កម្រិតrefresh rate ខ្ពស់ 90Hz រួមជាមួយនឹងអេក្រង់ ​Super AMOLED ស្របពេលជាមួយគ្នានេះនៅមានបំពាក់នូវការសាកថ្មល្បឿនលឿន 65W Flash Charge។ តម្រូវការលេងហ្គេម រយៈពេល១ម៉ោង សាកតែ៣នាទីគឺគ្រប់គ្រាន់ហើយ។

ជាមួយគ្នានេះដែរ ទំហំនៃ​ឡេន​ទម្លុះអេក្រង់របស់ realme X50 Pro មានទំហំតូច រួមជាមួយនឹងស៊ុមដែលនៅជុំវិញ ធ្វើអោយសមាមាត្រអេក្រង់របស់​ម៉ាស៊ីន​​ទាំងមូលត្រូវបានកើនឡើងដល់ 92%។ ដូចនេះ​យើងអាចមើលឃើញតាមរយៈរូបភាពថា ការដាក់រូបផ្ទាំងរូបភាពទូរស័ព្ទកាន់តែមានភាពពេញលេញ ផ្ទៃជុំវិញគឺសឹងតែមើលមិនឃើញគែមពណ៌ខ្មៅ ​​ក្រឡេក​​មួយភ្លែតគឺឃើញតែផ្ទៃអេក្រង់ ហើយសម្រាប់ការប្រើ ​realme X50 Proមើលភាពយន្ត និងលេងហ្គេមគឺទទួលបាន​ចក្ខុវិស័យ​កាន់តែទូលាយជាងមុននិងទទួលបាន​កម្រិត​បទពិសោធន៍ មើលឃើញកាន់តែខ្ពស់។

សរុបសេចក្តីមក realme X50 Proមានបំពាក់នូវ​ Snapdragon 865 អេក្រង់កំរិត​ refresh rate 90Hz និងការសាកថ្មល្បឿនលឿន65W SuperDart Flash Charge ដែលជា​ចំណុច​ពិសេសនៃទូរសព្ទ ហើយបើដាក់ប្រៀបនឹងម៉ូឌែលដែលមាន​កម្រិត​ប្រហែល​គ្នា​នោះ​គឺ​មាន​ការ​ប្រកួត​ប្រជែង​មិនតូចនោះទេ នៅ​ពេល​ដែល​ចូល​មក​ដល់​ប្រទេស​កម្ពុជា​មិនដល់មួយឆ្នាំផងក៏បានផ្តល់ជូនដល់អតិថិជននូវផលិតផលFlagship ដែលមានគុណភាពល្អ ដូច្នេះ យើងអាចមើលឃើញថា​ realme​ មានការប្តេជ្ញាយ៉ាងម៉ោះមុតក្នុងការវាយលុកក្នុងទីផ្សារប្រទេសកម្ពុជា។

បើតាមព័ត៌មាន​ឲ្យ​ដឹងថា ការដាក់ប្រកាស realme X50 Pro លើកនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ខែកក្កដា តាមរយៈOnline។ សូមរង់ចាំតាមដាននូវ ម៉ូឌែល5Gដំបូងរបស់ realmeដែលនឹងដាក់លក់ក្នុងប្រទេសកម្ពុជាទាំងអស់គ្នា៕