កំហុស​ ៥​យ៉ាង​ពេល​ងូត​ទឹក ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ស្បែក

  • 2020-06-29 11:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ងូត​ទឹក​គឺ​ជា​រឿង​ងាយ​ៗ​ និង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​គ្នា។ ទោះ​យ៉ាង​ណា​សកម្មភាព​មួយ​ចំនួន​ដែល​អ្នក​ធ្វើ​​​ពេល​ងូត​ទឹក ឬ​ក្រោយ​ងូត​ទឹក អាច​ជា​កំហុស​ឆ្គង​ដែល​អ្នក​មិន​ចាប់​អារម្មណ៍ និង​បង្ក​ឲ្យ​ស្បែក​ស្ងួត។​ ពាក់ព័ន្ធ​បញ្ហា​នេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ស្បែក​មក​ពី​អាមេរិក​ពីរ​រូប​គឺ​អ្នក​ស្រី Woolery-Lloyd និង Heidi Waldorf បាន​រក​ឃើញ​កំហុស​ទាំង​៥ ដែល​កើត​មាន​ញឹកញាប់​បំផុត​ពេល​ងូត​ទឹក​នេះ៖  

56cb1c321e0000220070e7bb

១. ងូត​ទឹក​ក្ដៅ​យូរ​ពេក

ងូត​ទឹក​​ក្ដៅ​ជា​វិធី​ល្អ​ដើម្បី​ជួយ​អារម្មណ៍​ស្រស់ស្រាយ​និង​កក់ក្ដៅ​នៅ​ពេល​ព្រឹក​ព្រលឹម ប៉ុន្តែ​វា​មិន​សូវ​​ល្អ​​ឡើយ​សម្រាប់​សុខភាព​ស្បែក។ ផ្អែក​តាម​វេជ្ជបណ្ឌិត Woolery-Lloyd ទឹក​ក្ដៅ​អាច​ជម្រុះ​ជាតិ​ខ្លាញ់​ចាំបាច់​លើ​ស្បែក​ និង​អាច​បង្ក​ឲ្យ​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូច​ជា​ត្រអក កាន់​តែ​ធ្ងន់ធ្ងរ។ ជា​ការ​ល្អ គួរ​ងូត​ទឹក​ក្ដៅ​ក្នុង​រយៈ​ពេល​ខ្លី និង​សីតុណ្ហភាព​ក្ដៅឧណ្ណៗ​បាន​ហើយ។​​

២. ប្រើ Gel និង​សាប៊ូ​លាង​ខ្លួន​ដែល​មាន​ពពុះ​ច្រើន​ជ្រុល

សាប៊ូ​ដែល​មាន​ពពុះ​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​កាន់​តែ​ខ្លាំង។ សារធាតុ Surfactant ដែល​មាន​ក្នុង​សាប៊ូ​ទាំង​នោះ នឹង​ធ្វើ​ឲ្យ​ស្បែក​​បាត់បង់​ជាតិ​លីពីត​និង​ប្រូតេអ៊ីន​ដែល​ចាំ​បាច់​បំផុត​សម្រាប់​​ការពារ​ស្បែក​ពី​ភាព​ស្ងួត។  

Attractive fit guy is taking a shower

៣. លាង​សាប៊ូ​មិន​អស់​ពី​ខ្លួន

ដើរ​ចេញ​ពី​កន្លែង​ងូត​ទឹក​ទាំង​ជាប់​សាប៊ូ​ខ្លះ​ៗ​នៅ​កញ្ចឹងក តែង​កើត​ឡើង​រឿយ​ៗ​សម្រាប់​មនុស្ស​ជា​ច្រើន ហើយ​ពួក​គេ​ក៏​ជូត​វា​នឹង​ក្រណាត់ ឬ​កន្សែង។ ប៉ុន្តែ​ការ​សម្អាត​សាប៊ូ​ពី​ខ្លួន​មិន​បាន​ត្រឹម​ត្រូវ​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​ស្បែក​ស្ងួត និង​ប្រតិកម្ម​ដែរ បើ​សាប៊ូ​ដែល​ពួក​គេ​ប្រើ ជា​សាប៊ូ​ខ្លាំង។

៤. ប្រើ​ម៉ាស​បិទ​មុខ​ដែល​ជ្រាប​ចូល​រន្ធ​ញើស​ជ្រៅ​ក្រោយ​ងូត​ទឹក

មនុស្ស​ជា​ច្រើន​​លាង​មុខ​​​យ៉ាង​ជ្រះ​ស្អាត​ពេល​ងូត​ទឹក រួច​ហើយ​ក៏​ប្រើ​ម៉ាស​បិទ​មុខ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ស្បែក​ បាន​ឲ្យ​យោបល់​ថា ម៉ាស​ដែល​ជ្រាប​ចូល​រន្ធ​ញើស​ជ្រៅ​ទាំង​នោះ គួរ​ប្រើ​មុន​ពេល​អ្នក​លុបលាង​មុខ។ វេជ្ជបណ្ឌិត Waldorf និយាយ​ថា​​ផលិតផល​ដែល​​អ្នក​​ប្រើ​​ក្រោយ​ងូត​ទឹក គឺ​ងាយ​នឹង​ជ្រាប​ចូល​រន្ធ​ញើស​បំផុត ដែល​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​និង​ប្រតិកម្ម។ ផលិតផល​ដែល​សំខាន់​បំផុត​ក្រោយ​ងូត​ទឹក​ ​លុះ​ត្រា​តែ​អាច​ជួយ​រក្សា​និង​ធ្វើ​ឲ្យ​ស្បែក​អ្នក​មាន​សំណើម​វិញ​បាន។​  

56cb1e291e00002200702830

៥. ប្រើ​កន្សែង​​ត្រដុស​ខ្លួន​ខ្លាំង​ៗ

ជា​ធម្មតា ជា​ពិសេស​ក្នុង​ខែ​រងា​ យើង​តែង​ចង់​ជូត​ខ្លួន​ឲ្យ​ស្ងួត​ឆាប់​ៗ​បំផុត។ តែ​ដើម្បី​ការពារ​កុំ​ឲ្យ​អាការ​ស្បែក​ស្ងួត​កាន់​តែ​ធ្ងន់ធ្ងរ អ្នក​គួរ​ជូត​ខ្លួន​នឹង​កន្សែង​ដោយ​ថ្នម​ៗ​ក្រោយ​ងូត​ទឹក។​ អ្នក​ស្រី Waldorf មាន​ប្រសាសន៍​ថា៖ "ក្រោយ​ងូត​ទឹក ស្បែក​បាត់បង់​សំណើម​ច្រើន​ ដូច្នេះ​យើង​គួរ​តែ​លាប​ឡេ​ ឬ​ក្រែម​ដែល​បន្ថែម​សំណើម​ ត្រង់​ដៃ​ ជើង​ និង​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ដែល​ងាយ​នឹង​ស្ងួត" ៕​  

56cb1fcb1500002b000b072d

ចុចអាន៖ ពេល​ងូត​ទឹក មនុស្ស​ភាគច្រើន​តែង​ភ្លេច​ដុស​សម្អាត​​កន្លែង​សំខាន់​មួយ​នេះ

ប្រភព៖ Huffingtonpost   ប្រែ​សម្រួល៖ វ៉ាន់ថន

អត្ថបទពេញនិយម