មិត្តហ្វូនបានប្រគល់ប្រព័ន្ធវីដេអូសន្និសីទជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស

  • 2020-07-01 02:34:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នា​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន​មិត្តហ្វូន​បាន​រៀប​ចំ​ពិធី​ប្រគល់​ប្រព័ន្ធ​វីដេអូ​សន្និសីទ​ដល់​កងរាជអាវុធហត្ថ​កម្ពុជា​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំកំពូលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមិត្តហ្វូន។ ពិធីនេះត្រូវបានគេរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការយូរអង្វែងដែលមិត្តហ្វូននឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ព្រមជាមួយនឹងធនធានមនុស្សដ៏រឹងមាំលើការគាំទ្រដល់រដ្ឋាភិបាលដើម្បីធ្វើឱ្យប្រព័ន្ធឌីជីថលបន្តប្រតិបត្តិការ និងដំណើរការតទៅមុខទៀត។

ក្នុងពិធីនោះដែរលោក ហ្វុង វ៉ាន់ គឿង នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន តាងនាមតំនាងឲ្យក្រុមហ៊ុនលោកបានថ្លែងអំណរគុណនិងមោទនភាពក្រៃលែងដែលក្រុមហ៊ុនមិត្តហ្វូនបានសហការជាមួយរាជរដ្ឋាភិបាលដើម្បីដាក់ ដំណើរការប្រព័ន្ធវីដេអូសន្និសីទរបស់ក្រុមហ៊ុនមិត្ដហ្វូនជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន 28គ្រឿងព្រមទាំងផ្តល់ជូនសេវា Leased Line ដែលមានគុណភាពខ្ពស់ សម្រាប់ការតភ្ជាប់ក្នុងអង្គភាព។ មិត្តហ្វូនបានបញ្ជាក់យ៉ាងច្បាស់ថាប្រព័ន្ធវីដេអូសន្និសីទនេះគឺជាបច្ចេកវិទ្យាទំនាក់ទំនងពីចម្ងាយដ៏ល្អបំផុតមួយដែលមាននៅខណៈពេលនេះ។

លោកបានថ្លែងនៅក្នុងពិធីនេះថា “ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ Covid 19 និងការផ្លាស់ប្តូរយ៉ាងខ្លាំងនៃបច្ចេកវិទ្យា ដំណោះស្រាយវីដេអូគឺជាជំរើសដ៏ល្អ មានប្រសិទ្ធភាព និងជឿនលឿនបំផុតសម្រាប់ការរៀបចំការប្រជុំ សិក្ខាសាលា និងការសន្ទនាពីចម្ងាយដោយមិនចាំបាច់ជួបផ្ទាល់ និងនៅតែធានាបាននូវការបញ្ជូនព័ត៌មានយ៉ាងពេញលេញនិងរស់រវើក។ បុគ្គលិកមិត្តហ្វូនបានផ្តល់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់គម្រោងនេះ ទោះបីជាពេលវេលាកំណត់មានភាពតឹងរឹងក៏ដោយ យើងសូមថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថកម្ពុជាដែលបានផ្តល់គម្រោងនេះដល់មិត្តហ្វូនសម្រាប់ការអនុវត្ត”។

ប្រព័ន្ធសន្និសិទវីដេអូខនហ្វ្រេននេះមានគុណប្រយោជន៍ជាច្រើនរួមមាន៖ រហ័សនិងងាយស្រួលក្នុងការចាប់ផ្តើមការប្រជុំ ការតំរង់ទិសដៅផ្សេងៗ ការទំនាក់ទំនងជាសំលេងនិងគុណភាពរូបភាពយ៉ាងរលូនជាមួយរូបភាពកម្រិត HD/FullHD និងអនុញ្ញាតឱ្យថតកិច្ចការប្រជុំទុកបាន លើសពីនេះរាល់ព័ត៌មានប្រជុំទាំងអស់ត្រូវបានរក្សាជាការសម្ងាត់តាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះ មិត្តហ្វូនប្តេជ្ញាជួយដោះស្រាយបញ្ហារហូតដល់ 24ម៉ោង/7ថ្ងៃ នឹងឆ្លើយតបមិនយឺតជាង2ម៉ោងបន្ទាប់ពីទទួលបានរបាយការណ៍បញ្ហាដើម្បីធានាបទពិសោធន៍ថែទាំអតិថិជនឲ្យបានល្អបំផុត។

ថ្លែងនៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការផ្តល់ប្រព័ន្ធសន្និសីទវីដេអូខនហ្វ្រេនបានយ៉ាងរហ័សនិងការគាំទ្រជាបន្តបន្ទាប់អំពីបច្ចេកវិទ្យានិងការចូលរួមចំនែកក្នុងកំឡុងពេលរាតត្បាតជំងឺ Covid 19 និងគ្រប់កាលៈទេសៈទាំងឡាយ។ លោកបានមានប្រសាសន៍ថា “ថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់កងរាជអាវុធហត្ថកម្ពុជា ដែលយើងបានបំពាក់នូវបច្ចេកវិទ្យាថ្មីទៅលើការងាររបស់យើង។ អនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាល កងរាជអាវុធហត្ថកម្ពុជាបានអនុវត្តបច្ចេកវិទ្យានិងដំណោះស្រាយថ្មីៗលើការងារប្រចាំថ្ងៃដើម្បីកែលំអផលិតភាព និងប្រសិទ្ធភាពការងារ” ។ លោកបានបន្ថែមថា“ យើងសូមជូនពរមិត្តហ្វូនទទួលបានជោគជ័យបន្ថែមទៀតនៅក្នុងអាជីវកម្មរបស់ខ្លួននិងសូមឲ្យអតិថិជនប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះកាន់តែច្រើន”។

កន្លងមក ក្រុមហ៊ុនមិត្តហ្វូនក៏បានផ្តល់នូវដំណោះស្រាយវីដេអូខនហ្វ្រេននេះតាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំយុវជននិងកីឡាកាលពីខែមីនា ដើម្បីដាក់ដំណើរការប្រព័ន្ធអេកូឡូស៊ី Smart Education នៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលា eLearning eBook និងការផ្តល់ជូនអ៊ីនធឺណិតទៅសាលារៀនដោយឥតគិតថ្លៃ និងកិច្ចការជាច្រើនទៀត។ ដំណោះស្រាយទាំងនេះត្រូវបានគេជឿជាក់ថានឹងអនុវត្តសម្រាប់កិច្ចប្រជុំកំពូលៗ ដូចជាកិច្ចប្រជុំកំពូលអាស៊ានអំពីជំងឺ Covid 19 នៅក្នុងខែមេសាកន្លងទៅក្រោមប្រធាននៃប្រមុខរដ្ឋទាំង ១១ ប្រទេសនៃសមាជិកអាស៊ាន។ មិត្តហ្វូនក៏បានជួយគាំទ្រដល់ការិយាល័យរដ្ឋាភិបាលដទៃទៀតផងដែរ ដោយផ្តល់នូវប្រព័ន្ធសន្និសីទវីដេអូខនហ្វ្រេនដោយឥតគិតថ្លៃ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid 19។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.metfone.com.kh ឬទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer