រដូវធ្លាក់ភ្លៀង គួរប្រយ័ត្ន ជំងឺប៉ុន្មានមុខ ខាងក្រោមនេះ

  • 2020-07-01 07:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវធ្លាក់ភ្លៀង ជារដូវដែលអាចបង្កអោយមានជំងឺច្រើនមុខ ដែលក្នុងនោះ សុទ្ធសឹងតែជាជំងឺដែលបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិបបើមិនមានវិធីបង្ការ ឬការព្យាបាលបានទាន់ពេលវេលានោះទេ។

ជំងឺដែលឧស្សាហ៌កើតមានក្នុងរដូវភ្លៀងធ្លាក់មានដូចជា ៖

  • ជំងឺគ្រុនចាញ់ បង្កដោយមូសដែកគោលញីខាំ
  • ជំងឺគ្រុនឈាម បង្កដោយមូលខ្លាញីខាំ
  • ជំងឺរាគរូស បណ្តាលមកពីការបរិភោគអាហារមិនស្អាត
  • ជំងឺអាសន្នរោគ ឆ្លងតាមរយៈអាហារ ឬទឹកដែលមានផ្ទុកមេរោគបាក់តេរី ឬគ្មានអនាម័យ
  • ជំងឺផ្តាសាយ (ផ្តាសាយធំ) ជាប្រភេទជំងឺឆ្លងដែល កើតមានច្រើនលើមនុស្សគ្រប់គ្នា នៅក្នុងរដូវធ្លាក់ភ្លៀងតែម្តង។ យ៉ាងណាមិញ នៅមានជំងឺច្រើនទៀត ដែលនិងអាចកើតមាននៅក្នុងរដូវធ្លាក់ភ្លៀងនេះ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នអោយបានច្រើនជាងនេះ។

តើអ្វីគឺជាការពារចម្បង នៅក្នុងរដូវធ្លាក់ភ្លៀងបែបនេះ ៖

  • ត្រូវមានអាវភ្លៀងជាប់ខ្លួនជានិច្ច និងពាក់នៅរៀងរាល់ពេលភ្លៀងធ្លាក់ មិនត្រូវធ្វេសប្រហែសឡើយ។
  • ត្រូវពាក់សម្លៀកបំពាក់អោយបានជិតៗ គេងចងមុង (សំរាប់បងប្អូននៅតាមទីជនបទ)
  • លុបបំបាត់ថ្លុកទឹក សំបកកង់ឡានដែលដក់ទឹក ដែលជាកត្តាបង្កអោយមានជំងឺ
  • ត្រូវបង្កើនអនាម័យក្នុងការហូបចុក បរិភោគទឹកស្អាត (ចៀសវាងនៅកន្លែងដែលងងឹត)
  • ចៀសវាងយកដៃមកប៉ះភ្នាសស្តើង រាល់ពេលអ្នកកណ្ដាស់ ឬក្អក ព្រោះជាប្រភពនៃការឆ្លងផ្តាសាយយ៉ាងរហ័សបំផុត។ ត្រូវទៅជួបគ្រូពេទ្យ ឬរកសេវ៉ាដែលមានការព្យាបាល ដើម្បីការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕

ប្រភព៖ healthline   ប្រែសម្រួល ៖ Art

អត្ថបទពេញនិយម