Simeone គ្មាន​ពាក្យ​បកស្រាយ ពេល​ឃើញ​ Griezmann មាន​បញ្ហា​នៅ Barca

  • 2020-07-01 10:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Atletico Madrid​ លោក Diego Simeone អស់​យោបល់​ ពេល​ឮ​អ្នក​សារព័ត៌មាន​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​បារាំង​ Antoine Griezmann នៅ​ក្លឹប Barcelona។

ក្រោយ​ប្រកួត​រវាង Atletico Madrid និង Barcelona មាន​អ្នក​សារព័ត៌មាន​ម្នាក់​បាន​សួរ​លោក Simeone ទាក់ទិន​នឹង​រឿង Griezmann។ ភ្លាមៗ​នោះ​បុរស​ជនជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា៖ " គ្មាន​ពាក្យ​បកស្រាយ​ទេ " ហើយ​ក៏​ដើរ​ចេញ​ទៅ។

Griezmann ត្រូវ​បាន​ប្ដូរ​ចូល​ក្នុង​នាទី​ទី៩០ ហើយ​លេង​បាន​តែ​ជាង ២នាទី​ប៉ុណ្ណោះ​ អាជ្ញាកណ្ដាល​ក៏​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​។

កីឡាករ​បារាំង​រូប​នេះ​បាន​ផ្ទេរ​មក Barcelona កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ២០១៩​កន្លង​ទៅ​ក្នុង​តម្លៃ​ខ្លួន​ជាង ១៣៤លាន​ដុល្លារ ហើយ​ចាប់​ពី​ពេល​នោះ​មក កីឡាករ​រូប​នេះ​រក​បាន ៤៣ប្រកួត ហើយ​រក​បាន​តែ ១៤គ្រាប់​ប៉ុណ្ណោះ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម