Barcaស្មើ Atletico មែន​តែ​ Messi ក្លាយ​ជា​កីឡាករ​ទី ៧ ​រក​បាន​ ៧០០​គ្រាប់

  • 2020-07-01 11:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្កឹះ​បាល់​ប៉េណាល់ទី​តាម​បែប Panenka ក្នុង​ប្រកួត​ទល់​នឹង​ក្លឹប Atletico Madrid ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi បាន​ក្លាយ​ជា​កីឡាករ​ទី៧ ដែល​រក​បាន ៧០០គ្រាប់​ (ផ្លូវការ) ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

ក្នុង​វ័យ ៣៣ឆ្នាំ​ ជាមួយ​នឹង​ជាង ១៦ឆ្នាំ​ក្នុង​អាជីព​បាល់ទាត់ Messi រក​បាន ៦៣០​គ្រាប់​ក្នុង​ក្លឹប Barcelona និង​៧០​គ្រាប់​ផ្សេង​ទៀត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​កាល​ពី​រដូវ​កាល ២០១១/១២ ដោយ​កាល​នោះ​រក​បាន​រហូត​ដល់​ទៅ​ ៨២​គ្រាប់។

ក្រៅ​ពី​រក​គ្រាប់​បាល់​បាន​យ៉ាង​សន្ធឹកសន្ធាប់​ Messi ក៏​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន​ចាប់​ពី La Liga រហូត​ដល់ UEFA Champions League។ លើស​ពី​នេះ​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ក៏​ទទួល​បាន​ពាន​បុគ្គល​ជា​ច្រើន​ដែរ ដោយ​ក្នុង​នោះ​ឈ្នះ​ពាន Ballon d'Or ៦សម័យ​កាល​។

ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ កីឡាករ​ដែល​រក​បាន ៧០០គ្រាប់​មាន​ចំនួន ៦រូប​ទៀត ដែល​រួម​មាន ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo៕

អាន​បន្ត៖ កីឡាករ ៦រូប​ទៀត​ ដែល​រក​គ្រាប់​បាល់​បាន​ ៧០០គ្រាប់​ដូច Messi

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី