Zidane មិន​ទាន់ហ៊ាន​ថា​ Real ឈ្នះ​ La Liga ទេ

  • 2020-07-01 13:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប​​ Real Madrid លោក​ Zinedine Zidane បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មក​ទល់​នឹង​ពេល​នេះ​ លោក​មិន​ទាន់​អាច​និយាយ​​ថា​ក្លឹប​លោក​ឈ្នះ​ពាន​ La Liga បាន​នោះ​ទេ​​។

លោក​ Zidane បាន​និយាយ​ថា​៖" យើង​អត់​ទាន់​អាច​និយាយ​ថា​ក្លឹប​របស់​យើង​ឈ្នះ​ពាន​នេះ​ទេ​ ព្រោះ​ថា​​យើង​នៅ​មាន​ ៦​ប្រកួត​​ ដែល​ស្មើ​នឹង​ ១៨​ពិន្ទុ​បន្ថែម​ទៀត​ ប្រសិន​បើ​យើង​ធ្វើ​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ទាំង​នោះ​ ទើប​យើង​ហ៊ាន​សន្មត​ថា​យើង​នឹង​ឈ្នះ​ពាន​មួយ​នេះ​។"

គ្រូ​បង្គោល​រូប​នេះ​បានបន្ត​ថា​៖" ទោះជា​យ៉ាង​ណាក្ដី​យើង​នៅ​តែ​ខិត​ខំ​ ព្រោះ​គូ​ប្រកួត​របស់​យើង​នឹង​ខិត​ខំ​ដែរ​ដើម្បី​យក​ឈ្នះ​យើង​។ មក​ដល់​ដំណាក់កាល​នេះ​ ខ្ញុំ​ជឿ​ថា​ កីឡាករ​របស់​ខ្ញុំ​អាច​នឹង​បាត់បង់​ភាព​ជឿ​ជាក់​ តែ​នៅ​តែ​ខំ​​បន្ត​អញ្ចឹង​ នេះ​តាម​បទពិសោធន៍​ខ្ញុំ​ជា​កីឡាករ​មួយ​រូប​ដែរ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ពេល​នេះ​ Real Madrid កំពុង​តែ​ឈាន​មុខ​គេ​នៅ​ក្នុង​ការ​ប្រកួត​ La Liga ដោយ​មាន​ ៧១​ពិន្ទុ​ ខណៈ​ Barcelona ឈរ​នៅ​ចំណាត់​ថ្នាក់​បន្ទាប់​មាន​ទៅ​ដល់​ ៧០​ពិន្ទុ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី