​មិន​គួរ​ឱ្យ​ជឿ West Ham ​យក​ឈ្នះ​លើ Chelsea ​បាន​ក្នុង​លទ្ធផល ​៣-២​

  • 2020-07-02 02:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ West Ham ​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​បាន​ក្នុង​លទ្ធផល ​៣-២ ​កាល​ពី​យប់មិញ ​ធ្វើ​ឱ្យ​ពួកគេ​មាន​សង្ឃឹម​ថា​គេច​ផុត​តំបន់​ត្រូវ​កាត់​ចោល​ហើយ​។

​សម្រាប់​ការ​ប្រកួត​នេះ Willian ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ក្រុម Chelsea ​បាន​មុន​នៅ​នាទី​៤២ ​ប៉ុន្តែ​នាទី​៤៥+២ ​ក៏​ស្រាប់​តែ Soucek ​របស់​ក្រុម West Ham ​រក​បាន​១​គ្រាប់​តាម​ស្មើ​វិញ​បាន​។ ​ឈាន​ដល់​តង់​ទី​២ ​នាទី​៥១ ​ក៏​ស្រាប់​តែ Antonio ​ថែម​បាន​១​គ្រាប់​ទៀត ​ឱ្យ​ក្រុម West Ham ​ដើម្បី​បើក​ការ​នាំ​មុខ​វិញ។ ​ក្រុម​របស់​លោក Lampard ​ក៏​មិន​ទុក​ពេល​វេលា​ចោល​ដែរ ពោល​គឺ​ព្យាយាម​សម្រុក​ទៀត ​រហូត​នាទី​៧២ ​កីឡាករ​ប្រេស៊ីល Willian ​រក​បាន​១​គ្រាប់​ទៀត​តាម​ស្មើ ២-២។

​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ​នាទី​៨៩ Yarmolenko ​ក៏​រក​បាន​១​គ្រាប់​យក​ឈ្នះ​លើ​ក្រុម Chelsea ​តែ​ម្ដង ​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត West Ham ​៣-២ Chelsea ​។ ​តាម​លទ្ធផល​នេះ ​ក្រុម Chelsea ​ដែល​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង​នោះ ​លើស​ពិន្ទុ​ក្រុម​លេខ​៥ Man Utd ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​៦​ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ