Real Madrid ​បង្កើត​ក្រុម​បាល់ទាត់​នារី​ជា​ផ្លូវ​ការ​

  • 2020-07-02 02:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា​ពួកគេ​បាន​បង្កើត​ក្រុម​បាល់ទាត់​នារី​ជា​ផ្លូវការ​ហើយ ​ក្រោយ​ពី​ត្រៀម​រៀប​ចំ​ក្រុម​១​ឆ្នាំ​មក​នេះ។

​​ក្រុម​បាល់ទាត់​នារី​ថ្មី​របស់ Real Madrid ​នេះ​ដែរ ​នឹង​ផ្ដោត​ខ្លាំង​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ថ្នាល​របស់​ខ្លួន ​ជា​ជាង​ការ​ទិញ​យក​កីឡាករ​ល្អ​ៗ​ពី​ក្រៅ​មក។ ​ដោយ​ប្រាក់​ចំណាយ​ទាំង​អស់ ​នឹង​យក​ចេញ​ពី​ថវិការ​ចំណាយ​សរុប​របស់​ក្រុម​បុរស Real Madrid ​តែ​ម្ដង។ ​នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ក្រុម Real Madrid ​ដែល​បង្កើត​ក្រុម​នារី​នេះ​ឡើយ ដោយ​ពួកគេ​បាន​រៀប​ចំ​គម្រោង​រយៈ​ពេល​យូរ​ឆ្នាំ​ដែរ​មក​ហើយ។

​ដោយ​ឡែក​បើ​ងាក​ទៅ​មើល​ក្រុម​ដទៃ​ទៀត​វិញ ​ក្នុង​ប្រទេស​អេស្ប៉ាញ​សុទ្ធ​តែ​មាន​ក្រុម​បាល់ទាត់​នារី​ជា​យូរ​មក​ហើយ។ ​ដោយ​ក្រុម​នារី​ដែល​ជោគជ័យ​ខ្លាំង​ជាង​គេ​នៅ​អេស្ប៉ាញ ​បច្ចុប្បន្ន​នេះ​មាន​២​គឺ Athletic Bilbao ​និង Barcelona ​ដែល​ធ្លាប់​បាន​ឈ្នះ​ជើង​ឯក​៥​ដង​ដូច​គ្នា៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម