Pep ពន្យល់​ហេតុអ្វី Sane ចាកចេញ​ពី City ជ្រើសរើស Bayern Munich

  • 2020-07-02 03:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Manchester City លោក Pep Guardiola បាន​ជូនពរ Leroy Sane ឲ្យ​ជោគជ័យ​នៅ Bayern Munich តែ​ក៏​មាន​ក្ដី​សោកស្ដាយ​ដែល​ដែល​គេ​ផ្លាស់​ទៅ​អាល្លឺម៉ង់។

City បាន​បំពេញ​កិច្ចព្រមព្រៀង​រួចរាល់​ជាមួយ Bayern ជាមួយ​តម្លៃ​ផ្ទេរ Sane ៥៥​លាន​ផោន។ Sane វ័យ​២៤​ឆ្នាំ​បាន​យល់​ព្រម​កុងត្រា​រយៈពេល​​៥​ឆ្នាំ​ជាមួយ​ក្រុម​ជើង​ឯក​នៅ​អាល្លឺម៉ង់ បន្ទាប់​ពី​សម្រេច​ចិត្ត​ច្បាស់​​ចាកចេញ​ពី​កីឡដ្ឋាន Etihad។

និយាយ​ក្នុង​សន្និសីទកាសែត​មុន​ជំនួប​ជាមួយ Liverpool លោក Pep Guardiola បាន​និយាយ​អំពី​ Sane ថា៖ "គេ​នឹង​​មាន​​មេរៀន​ថ្មី​អស្ចារ្យ​មួយ​នៅ Bayern Munich។ គេ​ចង់​ចាកចេញ។ គ្រប់គ្នា​មាន​ជីវិត​របស់​ពួក​គេ ហើយ​គេ​សម្រេច​ចិត្ត​ផ្លាស់​ទៅ​រក​បទពិសោធន៍​ថ្មី។ ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​គេ​បន្ត​នៅ ប៉ុន្តែ​គេ​ជឿជាក់​ថា​ គេ​នឹង​​មាន​ជីវិត​ប្រសើរ​និង​រីករាយ​ជាង​​នៅទី​នោះ"។

កាល​ពី​រដូវ​កាល​មុន City បាន​ដាក់​តម្លៃ​ខ្លួន Sane ដល់​ទៅ​១៣០​លាន​ផោន​ឯណោះ ពេល​ដែល Bayern សួរ​តម្លៃ។ Sane បាន​ទទួល​រងរបួស​ ពេល​លេង​ពាន​បើក​រដូវ​កាល Community Shield និង​បង្ហាញ​ខ្លួន​ប្រកួត​ក្នុង​លីគ​បាន​តែ​១​ប្រកួត​គត់​ ពេល City ឈ្នះ Burnley ៥-០​ កាល​ពី​សប្ដាហ៍​មុន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម