មេ Tesla ព្រមលក់ផ្ទះ ៤កន្លែង ក្នុងតម្លៃ ៦២,៥លានដុល្លារ

  • 2020-07-02 06:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ Tesla លោក Elon Musk បាន​យល់​ព្រម​លក់​ផ្ទះ​ចំនួន ៤​ ដែល​មាន​នៅ​ក្នុង​ទីក្រុង​ Los Angeles ក្នុង​តម្លៃ​សរុប​ ៦២,៥​លាន​ដុល្លារ ដល់​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​កាន់​កាប់​ដោយ​លោក Ardie Tavangarian។

ដំណឹង​នៃ​ការ​លក់​នេះ គឺ​បន្ទាប់​ពី​លោក Elon Musk បាន​ប្រកាស​កាល​ពី​ខែ​ឧសភា ថា​ខ្លួន​នឹង​លក់​​ផ្ទះ​ទាំង​អស់​ដែល​មាន។ គួរ​ដឹង​ថា​ តាម​ការ​ចុះ​ផ្សាយ​កន្លង​មក​របស់ Business Insider លោក Elon Musk មាន​ផ្ទះ​យ៉ាង​តិច​ ៧​កន្លែង ដែល​មាន​តម្លៃ​សរុប​ដល់ ១០០​លាន​ដុល្លារ៕​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង