នាយករដ្ឋមន្ត្រីឥណ្ឌាបិទអាខោន Weibo លុបចោលការបង្ហោះទាំងអស់ លើកលែងរូបពីរសន្លឹក
- 2020-07-02 06:40:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីឥណ្ឌាបិទអាខោន Weibo លុបចោលការបង្ហោះទាំងអស់ លើកលែងរូបពីរសន្លឹក
ចន្លោះមិនឃើញ
នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌាលោក Narendra Modi បានលុបចោលនូវគណនី Sina Weibo របស់ខ្លួន ខណៈដែលជម្លោះព្រំដែនរវាងប្រទេសឥណ្ឌា និងប្រទេសចិននៅតែបន្ត។
លោក Narendra បានបង្ហោះលើគណនី Weibo ជាលើកដំបូងក្នុងឆ្នាំ ២០១៥ អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ គណនីរបស់លោកមានអ្នក Follower ជាង ២០ម៉ឺននាក់ និងមានការបង្ហោះប្រមាណ ១០០លើក។
ការបិទគណនីនេះដែរ គឺក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសឥណ្ឌាបានបិទឈប់ឲ្យប្រើកម្មវិធីចិនជាច្រើននៅប្រទេសឥណ្ឌា ក្នុងនោះរួមមានកម្មវិធី Sina Weibo និងកម្មវិធី TikTok របស់ក្រុមហ៊ុន ByteDance ផងដែរ។
ប្រភពចេញពីរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថាការបង្ហោះទាំងអស់របស់លោក Narendra ត្រូវបានលុបចេញទាំងអស់ លើកលែងតែរូបភាពពីរសន្លឹកដែលលោក Narendra ថតជាមួយលោក Xi Jingping ប្រធានាធិបតីចិន។ ប្រភពបាននិយាយថា នៅលើ Weibo បើចង់លុបរូបភាពដែលថតជាមួយប្រធានាធិបតីចិនគឺពិបាកណាស់៕