ឡៅ​ ចន្ទ្រា​ ប៉ះ​សិស្ស​ចៅ​មក​ពី​សៀមរាប​សប្ដាហ៍​នេះ​នៅ​ CNC​

  • 2020-07-02 07:28:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​ឆត្រយោង​ ៩១១​ ឡៅ ចន្ទ្រា នឹង​ត្រូវ​ស្វាគមន៍​កីឡាករ​ស្រករ​ក្រោយ​មក​ពី​ខេត្ត​សៀមរាប​ លី​ រិទ្ធី​ នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ឯ​សង្វៀន​ CNC ។​ (រូបភាពក្របខាង​ក្រៅរបស់ Sport Zone)

ឡៅ ចន្ទ្រា ប្រកួតកន្លងទៅ

ឡៅ​ ចន្រ្ទា​ ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ហើយ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​ចូល​ប្រឡូក​លើ​វិថី​កីឡា​នេះ​ជា​យូរយារ​មក​ហើយ។​ មិន​ត្រឹម​ប្រកួត​ក្នុង​ស្រុក​ឡើយ​ ពោល​ធ្លាប់​ចេញ​ទៅ​ប្រទេស​បារាំង​ ២ដង​ និង​ធ្លាប់​វ៉ៃ​នៅ​ស៊ីហ្គេម​ ១ដង​ ផង​ដែរ​ ឆ្នាំ ២០១៩ ដូច្នេះ​ហើយ​អាច​និយាយ​បាន​ថា​ជា​កីឡាករ​ចាស់​វស្សា​ និង​មាន​បទ​ពិសោធ​ច្រើន។​

ឡៅ ចន្ទ្រា ប្រកួតកន្លងទៅ

ងាក​មក​ លី​ រិទ្ធី​ វិញ​គឺ​ទើប​ចូល​ប្រឡូក​បាន​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ទេ​ ពោល​ទើប​មាន​ឈ្មោះ​ល្បី​ គេ​ស្គាល់​ច្រើន​បន្ទាប់​បាន​លេង​កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​ និង​អំឡុង​ជំងឺ​ COVID។​ ប៉ុន្តែ​ការ​លេច​មុខរបស់​របស់​អ្នក​ប្រដាល់​មក​ពី​សៀមរាប​រូប​នេះ​ គឺ​មាន​ការ​អភិវឌ្ឍន៍​សមត្ថភាព​រីកចម្រើន​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​ ថែម​ទាំង​ធ្លាប់​ឈ្នះ​ និង​ស្មើ​ជា​មួយ​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ទៀត​ដែរ។​ ហេតុ​នេះ​ហើយ​ ចន្ទ្រា ​ ក៏​មិន​អាច​ប្រហែល​ជា​មួយ​ លី​ រិទ្ធី​ បាន​ដែរ​ជា​ពិសេស​ស្នៀត​កណ្ដាប់ដៃ​តែ​ម្ដង។​

លី រិទ្ធី ប្រកួត​កន្លងទៅ

ចាំ​មើល​ទាំង​អស់​គ្នា​ការ​ប៉ះ​គ្នា​លើក​ដំបូង​របស់​សិស្ស​គុន​មក​ពី​ឆត្រយោង​ ៩១១​ ចន្ទ្រា និង​ លី​ រិទ្ធី​ នៅ​ថ្ងៃ​អាទិត្យ​ ទី៥ ​កក្កដា​ ឆ្នាំ​២០២០​ នេះ​លើ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​២​កន្លះ​តទៅនរណាជា​អ្នក​ឈ្នះ​ ៕​

លី រិទ្ធី ប្រកួត​កន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី