​អត់ Hazard ​តើ Real Madrid ​អាច​ឈ្នះ Getafe ​បាន​ទេ រាត្រី​នេះ​?

  • 2020-07-02 07:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Getafe ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​ហើយ ​ក្នុង​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​៣៣។

​សម្រាប់​ការ​ប្រកួត​សំខាន់​នេះ​ដែរ ​លោក Zidane ​បាន​បញ្ជាក់​ថា Eden Hazard ​មិន​មាន​វត្តមាន​នោះ​ទេ ​ដោយ​លោក​ដក​ឈ្មោះ​គេ​ចេញ​ឱ្យ​សម្រាក។ ​កត្ដា​ឱ្យ​សម្រាក​នេះ ​មិន​មែន​មក​ពី​របួស​អ្វី​ឡើយ តែ​បើ​តាម​អ្នក​ចាត់ការ​បារាំង​បញ្ជាក់​ថា​អតីត​កីឡាករ Chelsea ​មិន​អាច​លេង​ប្រកួត​ញឹក​ជាប់​គ្នា​ខ្លាំង​ឡើយ ព្រោះ​រូបគេ​ទើប​តែ​ជា​សះស្បើយ​ពី​របួស។

​ដក​កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ខាង​លើ​ចេញ លោក Zidane ​ក៏​បាន​ដាក់​បញ្ចូល​ខ្សែ​ប្រយុទ្ធ​២​នាក់​វិញ​ដែរ គឺ Lucas Vazquez ​និង​ Luka Jovic ​ដែល​ទើប​ជា​សះស្បើយ​ពី​របួស។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​ទំនង​ជា​បាន​នាទី​លេង​ខ្លះ​វិញ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Getafe ​នេះ។ ​ប្រសិន​បើ​ក្រុម Real Madrid ​ទទួល​បាន​ជ័យជម្នះ ​នោះ​ពួកគេ​នឹង​ដាច់​ក្រុម​លេខ​២ Barcelona ​ដល់​ទៅ​៤​ពិន្ទុ​ឯ​ណោះ។ ​

តែ​បើ​មើល​ទៅ​ក្រុម Getafe ​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​មិន​មែន​ជា​ក្រុម​អន់​ឡើយ។ ​ពួកគេ​មាន​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​តារាង ​ដោយ​មាន​៥២​ពិន្ទុ។ ​ក្រុម​នេះ ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​លេង Europa League ​នៅ​រដូវ​កាល​ក្រោយ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម