រដ្ឋាភិបាលជប៉ុន បន្តពន្យាពេល អ្នកដំណើរតាម យន្តហោះនិងនាវា រហូតដល់ចុងខែកក្កដា ឆ្នាំ២០២០
- 2020-07-03 01:41:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលជប៉ុន បន្តពន្យាពេល អ្នកដំណើរតាម យន្តហោះនិងនាវា រហូតដល់ចុងខែកក្កដា ឆ្នាំ២០២០
ចន្លោះមិនឃើញ
ប្រទេសជប៉ុន ក៏ជាប្រទេសមួយក្នុងចំនោមប្រទេសជាច្រើនលើសាកលលោក ដែលកំពុងជួបប្រទះនិងវិបត្តកូវីដ១៩ រួមជាមួយនឹងការញ៉ាំញីពីជំងឺដ៏កាចសាហាវមួយនេះ ដោយមានការព្រួយបារម្ភ និងជាការពារ រាជរដ្ឋាភិបាលជប៉ុន បានចាត់វិធានការចត្តាឡីស័ក និងរឹតត្បឹតចំពោះ ទិដ្ឋាការ ការចូលមកក្នុងប្រទេសជប៉ុន តាមជើងហោះហើរ និងនាវា ចំពោះគ្រប់ប្រជាជនទាំងអស់ (រួមទាំងកម្ពុជា) ដែលមកពីប្រទេសលើសាកលលោក រហូតដល់ចុងខែកក្កដា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសមួយ របស់ស្ថានឯកអគ្គរាជទូត ប្រចាំប្រទេសកម្ពុជា។
ជាមួយគ្នានោះដែរ ពាក់ព័ន្ធជាមួយប្រទេសកម្ពុជា សំរាប់វិធានការ មានដូចខាងក្រោម ៖
ផ្អាកទិដ្ឋាការចូលប្រទេសជប៉ុន ដែលបានចេញវិត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។
អ្នកដំណើរទាំងអស់ (រួមទាំងកម្ពុជា) ដែលបានទៅកម្ពុជាមួយរយៈ នឹងត្រូវស្នាក់នៅកន្លែងកំនត់ដោយស្ថានីយចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ដោយចៀសវាងប្រើមធ្យោបាយធ្វើដំណើរសាធារណរួមមាន រថភ្លើង រថយន្តក្រុង និងតាក់ស៊ី)។
គួរបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន មិនអនុញ្ញាតអោយចូលប្រទេសជប៉ុន ចំពោះអ្នកដំណើរកម្ពុជាដែលបានឆ្លងកាត់ប្រទេស និងតំបន់ចំនួន១២៩ ដូចមានបញ្ជីជូនភ្ជាប់៕
សេចក្តីលម្អិតបន្ថែម ៖
ឈ្មោះប្រទេស និងតំបន់ទាំង១២៩