Pep ​ថា​ក្រុម Liverpool ​ប្រហែល​ស្រវឹង​​ខ្លាំង ​ក្នុង​ការ​ប្រកួត​យប់មិញ​

  • 2020-07-03 01:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester City ​បាន​បំបាក់​មុខ​ក្រុម​ជើង​ឯក Liverpool ​ធ្ងន់​បំផុត​កាល​ពី​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ។

​៤​គ្រាប់​របស់​ក្រុម​លោក​ Pep ​ធ្វើ​បាន​សម្រេច​ដោយ De Bruyne ​នាទី​២៥ Sterling ​៣៥ ​Foden ​នាទី​៤៥ ​និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Chamberlain ​នៅ​នាទី​៦៦។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Liverpool ​ហាក់​ដូចជា​មិន​មុត​ស្រួច​ដូច​កាល​ប្រកួត​កន្លង​ទៅ​នោះ​ទេ ​មាន​តែ​ក្រុម Man City ​ប៉ុណ្ណោះ​ដែល​ព្យាយាម​លេង​សម្រុក​ដល់​នាទី​ចុង​ក្រោយ។

​ជាមួយ​ទម្រង់​លេង​នៅ​យប់មិញ​នេះ​របស់​ក្រហម​ហង្ស​ក្រហម ​ត្រូវ​បាន​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​យល់​ឃើញ​ថា​៖ “អំឡុង​ពេល​ឈរ​អម​ផ្លូវ​ពួកគេ ខ្ញុំ​បាន​មើល​ឃើញ​ទឹក​មុខ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ពួកគេ។ ពួកគេ​មិន​មែន​មក​ទី​នេះ​ដើម្បី​អបអរ​នោះ​ទេ។ ពួកគេ​ប្រហែល​ជា​បាន​ស្រវឹង​គ្រប់​គ្រាន់ ​ហើយ​ពួកគេ​មក​ប្រកួត។ ដូច្នេះ​នេះ​ជា​ឱកាស​ដែល​យើង​បាន​បង្កើត ​ដើម្បី​ឈ្នះ​ពួកគេ​៤-០”៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម