Inter Milan យកបាន Hakimi ពី Real Madrid

  • 2020-07-03 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ៊ីតាលី Inter Milan បាន​ចុះកុងត្រារយៈពេល៥ឆ្នាំ យកខ្សែការពារ Achraf Hakimi ពីអធិរាជស Real Madrid កាលពីម្សិុលមិញនេះ ដោយ Inter ត្រូវបង់ថ្លៃពលកម្មឱ្យកីឡាករម៉ារ៉ុកចំនួន៤០លានអឺរ៉ូ និងប្រាក់បន្ថែម៥លានអឺរ៉ូទៀត។

ចំពោះការចាកចេញរបស់ខ្សែការពារឆ្វេងស្ដាំ និងបម្រើរូបនេះ ក្លឹប Real Madrid បានអរគុណចំពោះគេ និងជូនពរគេទទួលបានជោគជ័យក្នុងទំព័រថ្មីនៃជីវិត។

ខ្សែការពារវ័យ២១ឆ្នាំ បានបង្ហាញខ្លួន១៧ប្រកួតឱ្យ Real និងបានចំណាយពេលលេងនៅ Borussia Dortmun ក្នុងលីគកំពូលអាល្លឺម៉ង់២រដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើង។ នៅ Dortmun កីឡាករកើតចេញពីថ្នាលយុវជន​ Real បង្ហាញ​ខ្លួន​បាន​៧០​ប្រកួត និង​រក​បាន​១២គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម