ផ្សិតប៉ក់​ ផ្ដល់ចំណូលមិនក្រោម១០ម៉ឺនដុល្លារ ដល់សហគមន៍​តំបន់ការពារធម្មជាតិព្រៃក្ដា ខេត្តព្រះវិហារ

  • 2020-07-03 09:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍តំបន់កាពារធម្មជាតិព្រៃក្តា នៃដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព ខេត្តព្រះវិហារ​ អាចរកចំណូល​បានពីរដូវកាល​នៃផ្សិត​មិនតិចជាង​១០ម៉ឺនដុល្លារ។ នេះបើតាមការសរសេររៀបរាប់​របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ បានរៀបរាប់នៅលើផេករបស់ខ្លួន កាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២០។

តាមកំណត់ត្រា របស់អ្នកប្រមូលទិញក្នុងសហគមន៍ គិតចាពពីថ្ងៃទី20 ខែឧសភា ដល់ថ្ងៃទី13 ខែមិថុនា ឆ្នាំ២០២០ នេះ ការប្រម៉ូលផ្សិតប៉ក់ ជាមធ្យមមួយគ្រួសារប្រមូលបានប្រមាណ133គក្រ លក់បានប្រាក់ជាមធ្យម 399 0000រៀល គឺជិត $1000។

ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា បើគិតជាចំណូលរួមក្នុងសហគមន៍ ប្រហែល 11មឺនដុល្លា។

គួររំលឹកថា ផ្សិតប៉ក់ជាផ្សិត ដែលមានរាងមូលតូចៗ តែងដុះនៅក្នុងព្រៃ តំបន់ដីខ្សាច់សើម ពិសេសនៅក្រោមដើមឈើធំៗ ឬ ក្រោមឈើងាប់ ពុកផុយ ដោយយើងគ្រាន់តែយកស្លាបព្រាបាយ ឬឧបករណ៍ផ្សេងៗ កាយដី ឬឆូតៗដី ដើម្បីរកវា ដែលដុះចាប់ពីខែឧសភា រហូតដល់ខែសីហា នៅក្នុងរដូវវស្សា។

សូមចុចអាន៖ចូលដល់រដូវផ្សិតប៉ក់ហើយ ប្រជាពលរដ្ឋកំពុងតែរុករកប្រមូលដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ

អត្ថបទ៖ វិបុត្រ

អត្ថបទពេញនិយម