Solskjaer អត់​ត្រូវ​ការ​ពាក្យ​សរសើរ​​ ពេល​ Man Utd អត់ដែល​ចាញ់​ ១៥​ប្រកួតនោះ​ទេ

  • 2020-07-03 13:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការក្លឹប​ Manchester United លោក​ Ole Gunnar Solskjaer បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​មិន​ត្រូវ​ការ​ពាក្យ​សរសើរ​ រឿង​ក្លឹប​លេង​ដែល​ចាញ់​ ១៥​ប្រកួត​តាំង​ពី​ ខែ​មករា​ ឆ្នាំ២០២០​កន្លង​មក​អី​ហ្នឹង​ទេ។

លោក​ Solskjaer បាន​និយាយ​ថា​៖" ប្រសិន​ជា​អ្នក​ខ្វាយខ្វល់​ពី​គេ​សរសេរ​ពី​អ្នក​ និយាយ​ពី​អ្នក​ នោះ​អ្នក​មិន​សាក​សម​ធ្វើ​ការ​ងារ​ដូច​ជា​ខ្ញុំ​នេះ​ទេ​។ ខ្ញុំ​អត់​ខ្វល់​រឿង​គេ​សរសើរ​អី​ហ្នឹង​ទេ​។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​គឺ​ជួយ​ក្រុម​នេះ​ឲ្យ​ឈាន​ទៅ​មុខ​ទៀត​។"

អ្នកចាត់ការ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​អត់​ត្រូវ​អ្នក​និយាយ​ថា​យើង​ធ្វើ​នេះ​បាន​ល្អ​ ធ្វើ​នោះ​មិន​ល្អ​នោះ​ទេ​។ ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ត្រឹម​ត្រូវ​ ដែល​អាច​ធ្វើ​ឲ្យ​ កីឡាករ​ខ្ញុំ​ បុគ្គលិក​ខ្ញុំ​ ដើរ​មុខ​រហូត​។"

Solskjaer បាន​បន្ថែម​ថា​ នេះ​ជា​អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​អាជីព​នេះ​កន្លង​មក​ ដោយ​ប្រើ​វិធីសាស្ត្រ​នេះ​ ពេល​ខ្លះ​ក៏​ដឹក​នាំ​ទៅ​ជោគ​ជ័យ​ ពេល​ខ្លះ​ក៏​បរាជ័យ​៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី