សប្ដាហ៍​មុន​ស៊ី Liverpool តែ​សប្ដាហ៍​នេះ City បែរ​ជា​ចាញ់ Southampton ទៅ​វិញ

  • 2020-07-06 02:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​ជោគជ័យ​លើ Liverpool កាល​ពី​សប្ដាហ៍​មុន តែ Manchester City បែរ​ជា​មក​ចាញ់​ក្រុម Southampton ១-០ កាល​ពី​យប់​មិញ។

ក្នុង​ឱកាស​ឈរ​ជា​របង​អបអរ​ក្រុម​ជើងឯក​លីគ​​ថ្មី City បាន​លត់​ហង្សក្រហម​ដល់​ទៅ​ ៤-០ ឯណោះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ បញ្ចប់​ការ​ប្រកួត​លោក Pep Guardiola ក៏​បាន​ផ្លែផ្កា​ថា ក្រុម​ Liverpool ប្រហែល​ស្រវឹង​ខ្លាំង​ក្នុង​ការ​ប្រកួត។

យ៉ាងណា​មិញ​ក្នុង​សប្ដាហ៍​ទី​៣៣ City បាន​ប្រកួត​ចាញ់ Southampton ១-០ ក្រៅ​ដី។ មួយ​គ្រាប់​ជ័យជម្នះ​របស់ Southampton កើត​ឡើង​នាទី​១៦​ដោយ​កីឡាករ Che Adams។ ប្រកួត​នេះ​ចប់​លោក Guardiola ក៏​មិន​យល់​ ហេតុ​អ្វី​ក្រុម​របស់​លោក​ចាញ់​៩​ប្រកួត​ក្នុង​រដូវ​កាល​នេះ ស្របពេល​ការ​លេង​និង​ឱកាស​សុទ្ធ​តែ​មាន​ច្រើន​ហើយ​ល្អ​ៗ​ទៀត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម