ក្រុមហ៊ុនមេ TikTok រំពឹងថាខាតលុយ ៦ពាន់លានដុល្លារ ព្រោះឥណ្ឌា
- 2020-07-06 03:26:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនមេ TikTok រំពឹងថាខាតលុយ ៦ពាន់លានដុល្លារ ព្រោះឥណ្ឌា
ចន្លោះមិនឃើញ
ការចុះផ្សាយកាលពីថ្មីៗនេះរបស់សារព័ត៌មាន Caixin បានឲ្យអះអាងថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok រំពឹងទុកថានឹងខាតបង់ទឹកប្រាក់រហូតដល់ខ្ទង់ ៦ពាន់លានដុល្លារ ព្រោះតែការហាមឃាត់របស់រដ្ឋាភិបាលឥណ្ឌាលើកម្មវិធីរបស់ខ្លួន។
ក្រៅពី TikTok កម្មវិធីមួយទៀតរបស់ក្រុមហ៊ុន ByteDance ឈ្មោះថា Helo ក៏ស្ថិតក្នុងចំណោមកម្មវិធីទាំង ៥៩ ដែលរដ្ឋាភិបាលឥណ្ឌាហាមឃាត់ឈប់ឲ្យប្រើផងដែរ។ Helo ជាកម្មវិធីបណ្ដាញសង្គមដ៏ពេញនិយមខ្លាំងមួយ ដែលមានជម្រើសភាសាជាច្រើន។
គួររំឭកថាក្រសួងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានធ្វើការហាមឃាត់ ឈប់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ចំនួន ៥៩កម្មវិធី ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ក្រោយពីពិនិត្យឃើញពីគុណវិបត្តិជាច្រើន ពាក់ព័ននឹងកម្មវិធីទាំងអស់នេះ ដែលភាគច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់ផ្សព្វផ្សាយពាណិជ្ជកម្ម និងដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមហ៊ុនពួកគេតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល ក៏ដូចជាសិទ្ធិថ្នាក់ដឹកនាំ ក្នុងការលួចទាញយកទិន្នន័យទៀតផង៕