មើលរូបរាង iPhone 12 អេក្រង់ ៥,៤អ៊ីញ ដាក់ផ្ទឹមនឹង iPhone SE ចាស់ និង iPhone 7

  • 2020-07-06 06:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពុម្ព​នៃ​ iPhone 12 ​ដែល​បង្កើត​ឡើង​ផ្អែក​តាម​គំនូរព្រាង​បែក​ធ្លាយ​ចេញ​ពី​រោងចក្រ បាន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​លើ​អនឡាញ និង​ហាង​លក់​ទំនិញ​អនឡាញ​យ៉ាង​ច្រើន​សន្ធឹក។

​មាន​បុរស​ម្នាក់​បាន​​ទិញ​នូវ​ពុម្ព​នៃ iPhone 12 ដែល​មាន​អេក្រង់​ទំហំ ៥,៤អ៊ីញ មក​ដាក់​ប្រៀប​ធៀប​គ្នា​នឹង iPhone SE ស៊េរី​ចាស់ និង iPhone 7 ដោយ​ចង់​ដឹង​ថា​វា​មាន​ទំហំ​ខុស​គ្នា​យ៉ាង​ណា។ បើ​តាម​ការ​ប្រៀប​ធៀប​ឃើញ​ថា iPhone 12 ថ្មី មាន​រូបរាង​ធំ​ជាង iPhone SE (អេក្រង់ ៤​អ៊ីញ) ចាស់​បន្តិច ប៉ុន្តែ​តូច​ជាង iPhone 7 ដែល​មាន​អេក្រង់​ត្រឹម ៤,៧អ៊ីញ។

តាម​រយៈ​ការ​ប្រៀប​ធៀប​នេះ អាច​បង្ហាញ​ថា iPhone អេក្រង់​ទំហំ ៥,៤អ៊ីញ អាច​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ចូល​ចិត្ត​ប្រើ​ប្រាស់​ iPhone មាន​រូបរាង​តូច និង​ខក​ខាន​ឡើង​ស៊េរី​ទូរសព្ទ​យូរ​ឆ្នាំ។

iPhone 12 ដែល​រំពឹង​ថា​ប្រកាស​ចេញ​នា​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ អាច​នឹង​មាន​​ទំហំ​ចំនួន​បី​ប្រភេទ។ ដំណឹង​កន្លង​មក​ភាគ​ច្រើន​បាន​និយាយ​ដូចៗ​គ្នា​ថា នឹង​មាន​ iPhone អេក្រង់​ទំហំ ៥,៤អ៊ីញ​ចំនួន​មួយ iPhone អេក្រង់​ទំហំ ៦,១អ៊ីញ​ចំនួន​ពីរ និង iPhone អេក្រង់​ទំហំ ៦,៧អ៊ីញ​ចំនួន​មួយ។ iPhone ថ្មី​ទាំង​បួន អាច​មាន​បំពាក់​អេក្រង់ OLED ទាំង​អស់ និង​គាំទ្រ​សេវា 5G ផង​ដែរ៕​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម