ជប៉ុន ចេញរថភ្លើងល្បឿនលឿនបំផុតលើលោកថ្មី អាចរត់ឆ្លងកាត់គ្រោះរញ្ជួយដីយ៉ាងសុវត្ថិភាព

  • 2020-07-06 06:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ជប៉ុនបានដាក់ដំណើរការរថភ្លើងល្បឿនលឿនថ្មីមួយ ដែលមិនត្រឹមតែអាចរត់លឿន និងរលូតនោះទេ តែវាថែមទាំងអាចដឹកអ្នកដំណើរទៅដល់គោលដៅ យ៉ាងមានសុវត្ថិភាពទៀតផង ក្នុងអំឡុងពេលមានគ្រោះរញ្ជួយដី។

រថភ្លើង N700S (S មកពីពាក្យពេញថា Supreme) ត្រូវបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១ ខែកក្កដា នៅលើខ្សែរថភ្លើង Tokaido Shinkansen ដែលតភ្ជាប់រវាងស្ថានីយ៍រថភ្លើង Tokyo Station និង Shin-Osaka Station នៅក្នុងទីក្រុង Osaka។

N700S អាចរត់ដល់ល្បឿន ៣៦០គីឡូម៉ែត្រក្នុងមួយម៉ោង ជាកំណត់ត្រាថ្មីមួយដែលវាបានបង្កើតឡើង អំឡុងពេលរត់សាកល្បងនៅក្នុងឆ្នាំ២០១៩ ហើយក៏បានធ្វើឲ្យវាក្លាយជារថភ្លើងល្បឿនលឿនបំផុតលើលោកផងដែរ។ ទោះជាយ៉ាងណា រថភ្លើងនេះត្រូវបានបើកឲ្យដំណើរការត្រឹមល្បឿន ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង