កាន់តែចំណេញច្រើន គម្រោង 4U For Everyone ថ្មីពី Cellcard

  • 2020-07-06 08:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​សែលកាត ​បាន​ធ្វើ​ការ​​ពង្រីក​​នូវ​គម្រោង Cellcard 4U ដែលជាគម្រោងទូរសព្ទ ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ និង​ពេញ​និយម​បំផុត នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ននេះ។ ក្រុមហ៊ុន​បាន​សម្រេច​បន្ថែម​នូវ​គម្រោង Cellcard 4U For Everyone ដើម្បី​ផ្តល់​ជូន​អតិថិជន នូវ​ជម្រើសកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត។

4U គឺជាគម្រោងដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដើម្បីធានាថាប្រជាជនខ្មែរគ្រប់រូប អាចទទួលបានទិន្នន័យអ៊ីនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញ ជាពិសេសក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតតែម្តង។

ជម្រើសថ្មីក្នុងការប្រើប្រាស់ទិន្នន័យរបស់ Cellcard 4U For Everyone រួមមានគម្រោង 5,000 រៀល10,000 រៀល 20,000 រៀល និង 40,000 រៀល ដោយផ្តល់ជូននូវសុពលភាពចាប់ពី ៧ ថ្ងៃ រហូតដល់ ១ ខែ។ គម្រោងនេះមានផ្តល់ជូនអតិថិជននូវជម្រើសដ៏សម្បូរបែបដូចជា៖

  • 4U 5,000 រៀល៖ ទទួលបានទិន្នន័យ 5000MB 5000 នាទី សម្រាប់តេក្នុងប្រព័ន្ធ និង 500 សារ

  • 4U 10,000 រៀល៖ ទទួលបានទិន្នន័យ 12GB តេក្នុងប្រព័ន្ធឥតកំណត់ និង 1,200 សារ

  • 4U 20,000 រៀល៖ ទទួលបានទិន្នន័យ 30GB តេក្នុងប្រព័ន្ធឥតកំណត់ និង 3,000 សារ

  • 4U 40,000 រៀល៖ ទទួលបានទិន្នន័យ 70GB តេក្នុងប្រព័ន្ធឥតកំណត់ និង 7,000 សារ

គ្រប់គម្រោង Cellcard 4U ទាំងអស់ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា គម្រោងនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់ ទទួលបានសេវាកម្ម Missed Call Alert ដោយឥតគិតថ្លៃ និងទទួលបានផ្កាយទ្វេដងក្នុង Cellcard Club។ ជាងនេះទៅទៀត គម្រោងប្រចាំសប្តាហ៍ ក៏មានផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ច្រើនសម្បើម ហើយរៀងរាល់ពេលដែលអតិថិជន ប្រើប្រាស់គម្រោងបានបីសប្តាហ៍ នោះពួកគាត់នឹងអាចប្រើប្រាស់សប្តាហ៍ទី 4 បានដោយឥតគិតថ្លៃ។ អតិថិជនប្រើប្រាស់ Cellcard 4U ក៏អាចផ្ញើកាដូទៅកាន់អ្នកប្រើប្រាស់ Cellcard 4U ផ្សេងទៀត បានផងដែរ។

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ "យើងចង់ឱ្យអតិថិជនកាន់តែច្រើនឡើង ទទួលបាននូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ពីគម្រោងប្រកបដោយភាពច្នៃប្រឌិតខ្ពស់នេះ។ Cellcard 4U For Everyone គឺជាគម្រោងដំបូងគេបំផុត ដែលឱ្យអ្នករក្សាទិន្នន័យនៅសល់បូកបន្ថែមទៅគម្រោងថ្មីបន្ទាប់។ ដូច្នេះអតិថិជនរបស់យើង នឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាទីគាប់ចិត្ត និងសន្សំសំចៃបានច្រើនជាមួយគម្រោងពិសេសនេះ។ យើងពិតជាត្រេកអរខ្លាំងណាស់ ដែលអាចផ្តល់នូវជម្រើសដ៏ច្រើនសម្បូរបែប ជូនដល់អតិថិជនដែលមានតម្រូវការប្រើប្រាស់ទិន្នន័យច្រើន និងចង់បានសុពលភាពយូរអង្វែង។"

ក្រុមហ៊ុនសែលកាត បានរៀបចំបង្កើតក្រុមការងារចម្រុះ ដែលមានទាំងក្រុមក្រៅបណ្តាញ ក្រុមអនឡាញ និងក្រុមចុះបម្រើសេវាផ្ទាល់ សម្រាប់ធ្វើការទំនាក់ទំនងជាមួយអតិថិជនថ្មីៗ ដើម្បីជួយសម្របសម្រួលពួកគាត់ក្នុងការភ្ជាប់គម្រោង Cellcard 4U For Everyone ខណៈដែលការអនុវត្តន៍គម្លាតសង្គម ក៏ត្រូវបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន។

កាន់តែអស្ចារ្យទៀតនោះ ក្រុមហ៊ុនក៏បានធ្វើការជ្រើសរើសអតិថិជន Cellcard 4U ចំនួនបីដង ក្នុងមួយសប្តាហ៍ ដើម្បីផ្តល់នូវកាដូភ្ញាក់ផ្អើលជូនដល់ពួកគាត់។ អតិថិជនភ្ជាប់គម្រោង 4U ទាំងអស់ នឹងទទួលបានទឹកប្រាក់បន្ថែម 10% រហូតដល់ចុងខែកក្កដាផងដែរ។

អតិថិជន អាចចុច *5000# ឬចូលទៅកាន់គេហទំព័រសែលកាត ដើម្បីទទួលបានព័ត៌មានបន្ថែមពីគម្រោង 4U For Everyone ៕