សេដ្ឋីវ័យក្មេង ឌួង ឆាយ ស្មាលារបរក្លឹបកម្សាន្តសប្បាយជារៀងរហូត

  • 2020-07-06 08:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ា ឌួង ឆាយ ដែលជាសេដ្ឋីវ៏យក្មេង ជាម្ចាស់ក្លឹបកម្សាន្ត Sound Club និងជាអ្នកជំនួញធំម្នាក់ខាងផ្នែកដីធ្លីនៅកម្ពុជាបានប្រកាសជាសាធារណៈថា "ឈប់ប្រកបរបរសេវាក្លឹបកម្សាន្តសប្បាយជារៀងរហូត" ។ នេះបើតាមវីដេអូឡាយក្នុងគណនីហ្វេសប៉ុកផ្លូវការរបស់ឧកញ៉ា ឌួង ឆាយ ដែលមានឈ្មោះថា Duong Chay ឌួង ឆាយ ដែលបានផុសកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

រូបព្រីនស្គីនពីហ្វេសប៉ុកផ្លូវការរបស់ឧកញ៉ា ឌួង ឆាយ

ក្នុងវីដេអូឡាយរយៈពេលជិត៤០នាទីរបស់សេដ្ឋីវ័យក្មេងរូបនេះបានបញ្ជាក់ថា មានមូលហេតុធំ២ដែលធ្វើឲ្យឧកញ៉ារូបនេះប្រកាសបិទ សោនក្លឹប និងឈប់ប្រកបរបរទាក់ទងនឹងក្លឹបកម្សាន្តរហូតគឺ មូលហេតុធំទី១ **មកពីមេរោគកូវីដ១៩** និងមូលហេតុធំទី២ គឺ **ម្ចាស់ដីទីតាំងក្លឹបកម្សាន្តរបស់ខ្លួនមិនព្រមចុះតម្លៃជួល**។

ទិដ្ឋភាពខាងក្នុងសោនក្លឹបកាលនៅបើកដំណើរការកាលពីខែកុម្ភះ ឆ្នាំ២០២០ កន្លងទៅ

ត្រង់មូលហេតុធំទី១ បញ្ហាកូវីដ១៩ ឧកញ៉ារូបនេះបញ្ជាក់បន្ថែមថា បិទដើម្បីចូលរួម និងគាំទ្រនឹងចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ ចំណែកមូលហេតុទី២ កើតចេញមកពីអន់ចិត្តជាមួយនឹងម្ចាស់ដីដែលមិនយោគយល់ព្រមបញ្ចុះតម្លៃនៃតម្លៃជួល។

ខាងក្រោមនេះជាវីដេអូឡាយរបស់សេដ្ឋីវ័យក្មេង ឌួង ឆាយ៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម