ល្បឿនអ៊ីនធឺណិតទូរសព្ទនៅកម្ពុជា ធ្លាក់ចុះ ៤លេខ ជាប់លេខ ១០៩
- 2020-07-07 02:47:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បឿនអ៊ីនធឺណិតទូរសព្ទនៅកម្ពុជា ធ្លាក់ចុះ ៤លេខ ជាប់លេខ ១០៩
ចន្លោះមិនឃើញ
របាយការណ៍នៃល្បឿនអ៊ីនធឺណិតលើពិភពលោកប្រចាំខែឧសភា ដែលចេញផ្សាយដោយក្រុមហ៊ុនជំនាញខាងធ្វើតេស្តល្បឿនអ៊ីនធឺណិត SpeedTest បានឲ្យឃើញថាល្បឿនអ៊ីនធឺណិតទូរសព្ទនៅកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១០៩ ក្នុងចំណោមប្រទេសជាច្រើនលើលោក។
កម្ពុជាស្ថិតនៅលេខ ១០៩ ជាមួយល្បឿនដោនឡូដជាមធ្យម ១៦,៦៩ Mpbs និងល្បឿន Upload ជាមធ្យម ១១,៧៥ Mbps។ ចំណាត់ថ្នាក់ប្រចាំខែឧសភានេះគឺមានការធ្លាក់ចុះចំនួន ៤លេខ បើធៀបនឹងខែឧសភា ដែលខែមុខការដោនឡូដមានល្បឿនជាមធ្យម ១៦,៦៤ Mbps និង Upload ល្បឿន ១១,៥៦ Mbps។
សម្រាប់ចំណាត់ថ្នាក់លេខមួយគឺបានទៅលើប្រទេសកូរ៉េខាងត្បូងដែលមានល្បឿនដោនឡូដជាមធ្យម ១០០,២២ Mpbs និងល្បឿន Upload ១៧,៨១ Mbps៕