សម​និង​គេ​សរសើរ​អត់​កីឡាករ​៣រូប​នេះ​ដែល​ថា​វ៉ៃ​ល្អ​មើល​ និង​វ៉ៃ​អស់ៗ​ពី​សមត្ថភាព​?

  • 2020-07-07 03:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​៣រូប​ដែល​កំពុង​ល្បី​ខ្លាំង​ក្នុង​វិស័យ​គុន​ខ្មែរ​ជា​ពិសេស​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តែ​ម្ដង​ ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ តាម​ដាន​រាល់​ការ​ប្រកួត​របស់​គេ​ និង​សរសើរ​ថា​ប្រកួត​បាន​ល្អ​ អស់​ពី​សមត្ថភាព​តែ​ម្ដង។​ ជើង​ខ្លាំង​៣​នាក់​នោះ​រួម​មាន​ អេលីត​ ចំរើន​ ប៊ុន​ សុធា​ និង​ ពេជ្រ​ ប៊ុនសិទ្ធ។​

រូបភាពលើផេក ស៊ន អេលីត

**ទី១​ កីឡាករ​ អេលីត​ ចំរើន៖** ឥឡូវ​នេះ​កំពុង​មាន​កេរ្តិ៍ឈ្មោះ​ខ្លាំង​តាម​រយៈ​ការ​ប្រកួត​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម ​នៅ​សង្វៀន​ PNN​ និង​ការ​ឈ្នះ​ខ្សែក្រវាត់​មាស​នេះ​ថ្មីៗ​នេះ​តែ​ម្ដង។​ មុន​ការ​លេង​ខ្សែក្រវាត់​មាស​នេះ​ ចំរើន​ មិន​សូវ​មាន​កេរ្តិ៍ឈ្មោះ​ប៉ុន្មាន​ទេ​ បើ​ទោះ​ជា​គេ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​ យ៉ាង​ណា​ក្ដី។​ កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​ចាប់​ផ្ដើម​មាន​កេរ្តិ៍ឈ្មោះ​ និង​មាន​ការចាប់​អារម្មណ៍​ច្រើន​នោះ​ គឺ​ការ​ប្រើ​រន្ទះ​ជើង​ផ្ដួល​ថៃ​ពេល​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ប្រាក់​ដំបូង​ បន្ទាប់​មក​ទៀត​ផ្ដួល​ថៃ​ដោយ​រន្ទះ​ជើង​បន្ត​ទៀត​ និង​ការ​អាច​យក​ឈ្នះ​ ប៊ុន​ សុធា​ រួម​ទាំង​ទាត់​ វ៉ាន់​ វឿន​ ឲ្យ​ខូច​ដៃ​ឈ្នះ​ខ្សែក្រវាត់​មាស។​ អេលីត​ ចំរើន​ ត្រូវ​បាន​គេ​សរសើរ​ថា​ជា​កីឡាករ​ល្អទាត់​ និង​អាវុធ​ធ្ងន់។​

រូបភាពលើហ្វេសបុក

ទី២​ កីឡាករ​ ប៊ុន​ សុធា៖​ អ្នក​ប្រដាល់​រូប​នេះ​មាន​ឈ្មោះ​បោះ​សំឡេង​យូរ​ដែរ​ហើយ​ ពោល​មុន​ការ​ប្រកួត​ខ្សែក្រវាត់​នៅ​ PNN ​នេះ​ទៀត។​ ជើង​ខ្លាំង​រូប​នេះ​មាន​ខ្សែក្រវាត់​៣គ្រឿង​ទៅ​ហើយ​ក្នុង​ដៃ​បើ​បូក​ និង​ខ្សែក្រវាត់​ប្រាក់​ទើប​ឈ្នះ​ប៉ុន្មាន​ខែ​នេះ​នៅ​ PNN ។​ សុធា​ ក៏​មាន​អ្នក​គាំទ្រ​ច្រើន​មិន​ចាញ់​ អេលីត​ ចំរើន​ ដែរ​តាម​រយៈ​សមត្ថភាព​ប្រកួត​របស់​គេ​ ដូច​ជាការ​ពូកែ​ដើរ​បុក​ពេញ​៥ទឹក​ដោយ​មិន​អស់​ និង​ការ​ប្រើ​កែង​បត់​យ៉ាង​ស្ទាត់​ជំនាញ​ មួយ​វិញ​ទៀត​ជា​អ្នក​ប្រដាល់​ធន់​មួយ​រូប​ដែល​មិន​ងាយ​សន្លប់​ ឬ​បោះបង់​ការ​ប្រកួត​ឡើយ​ ឡើង​ប្រកួត​អស់​ៗ​ពី​សមត្ថភាព។​

រូបភាពផ្ដល់ជូន

ទី៣​ កីឡាករ​ ពេជ្រ​ ប៊ុនសិទ្ធ៖​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​ក៏​មាន​អ្នកគាំទ្រ​របស់​ខ្លួន​ច្រើន​ដែរ​ ពោល​អំឡុង​ COVID​ នេះ​គឺ​ចាញ់​តែ​១ប្រកួត​ប៉ុណ្ណោះ​ និង​ថែម​ទាំង​សងសឹក​វិញ​បាន​ភ្លាមៗ​ទៀត​ផង។​ ប៊ុនសិទ្ធ​ មាន​អ្នក​ចូលចិត្ត​ទស្សនា​ក៏​ច្រើន​ដែរ​ ពោល​តាម​រយៈ​ការ​ប្រកួត​កម្រ​ចាញ់​ និង​ឈ្នះ​កម្មវិធី​ Mas Fight​ បាន​ប្រាក់​រង្វាន់​ច្រើន​ និង​កម្មវិធី​ប្រាក់​លាន​ផ្សេងៗ​ទៀត។​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ ខាង​លើ​នេះ​គឺ​ត្រូវ​បាន​គេ​សរសើរ​ថា​ជា​កីឡាករ​មាន​កណ្ដាប់ដៃ​ធ្ងន់​ ល្អ​ទាត់​ជើង​ក្រោម​ និង​ធន់​ជា​មួយ​អាវុធ​ដៃគូ​ មិន​ងាយ​ស្រុត​ ឬ​ចុះ​ចាញ់​ការ​ប្រកួត​នោះ​ឡើយ​ហើយ​មិន​ចេះ​ញញើត​កីឡាករ​ណា​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី