Instagram ចាប់ផ្ដើមឲ្យអ្នកនៅឥណ្ឌាសាកប្រើមុខងារថ្មី ដែលចម្លងតាម TikTok

  • 2020-07-07 06:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​Facebook កំពុង​តែ​​​បញ្ចេញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​ប្រទេស​ឥណ្ឌា សាក​ល្បង​ប្រើ​ប្រាស់​មុខងារ​ Reels ដែល​មាន​នៅ​លើ​បណ្ដាញ​សង្គម Instagram របស់​ខ្លួន។ Reels នេះ​ជា​មុខងារ​មួយ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បង្កើត​នូវ​​វីដេអូ​រយៈពេល ១៥វិនាទី ដូច​ជា TikTok ដើម្បី​បង្ហោះ​លើ Instagram Stories ឬ​​ផ្ញើ​ចូល DM របស់​អ្នក​ដទៃ ឬ​បង្ហោះ​ទៅ​ក្នុង Top Reels នៃ Explore Tab។

ការ​​បញ្ចេញ​ឲ្យ​សាក​ល្បង​ប្រើ​នេះ គឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា​ហាម​ឈប់​ឲ្យ​ប្រើ​កម្មវិធី​ចិន​ចំនួន ៥៩ ដែល​ក្នុង​នោះ​មាន TikTok ផង​ដែរ។ វិបសាយ Business Insider បាន​ឲ្យ​ដឹង​ថា​អ្នក​ប្រើ Instagram មួយ​ចំនួន​នៅ​ឥណ្ឌា ចាប់​ផ្ដើម​បាន​ប្រើ​មុខងារ​ថ្មី​នេះ​ហើយ ហើយ​អ្នក​នាំ​ពាក្យ Facebook បញ្ជាក់​ថា​ក្រុមហ៊ុន​គ្រោង​នឹង​បញ្ចេញ​មុខងារ​នេះ​ឲ្យ​កាន់​តែ​ទូលំទូលាយ។

មុខងារ Reels បាន​ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​បណ្ដើរ​ៗ​ទៅ​ទូទាំង​ពិភពលោក ក្រោយ​ពី​ក្រុមហ៊ុន​បាន​សាក​ល្បង​វា​នៅ​ប្រទេស​ប្រេស៊ីល​កាល​ពី​ឆ្នាំ​មុន​រួច។ កាល​ពី​ខែ​មុន TechCrunch បាន​ផ្សាយ​ដែរ​ថា​មុខងារ​នេះ​បាន​ពង្រីក​ដល់​ប្រទេស​បារាំង និង​អាល្លឺម៉ង់​ហើយ៕​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង