នាវា​ទ័ព​ជើង​ទឹក​អាមេរិក​ធ្វើ​សម​យុទ្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​តំបន់​កំពុង​ក្ដៅ​

  • 2020-07-08 02:17:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក​បាន​យក​នាវា​ជើង​ទឹក​២​គ្រឿង​របស់​ខ្លួន​ទៅ​ធ្វើ​សម​យុទ្ធ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ទីតាំង​កំពុង​ក្ដៅ​រវាង​ចិន​ និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន។​

បើ​តាម​​ឧត្ដមសេនីយ៍ James Kirk ការ​ធ្វើ​សមយុទ្ធ​នៅ​តំបន់​នោះ​របស់​អាមេរិក​គឺ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​កងទ័ព​របស់​អាមេរិក និង​ដើម្បី​ព្រមាន​ទៅ​ដល់​ចិន។​ អាមេរិក​បាន​ចោទ​ចិន​ថា​បាន​យក​លេស​ ឆ្លៀត​ឱកាស​ពេល​ពិភពលោក​កំពុង​ទប់ទល់​នឹង​កូវីដ១៩​ ដើម្បី​កាន់កាប់​តំបន់​សមុទ្រ​ចិន។​

ចិន​​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ចំពោះ​សមយុទ្ធ​នោះ​​ថា​បាន​ព្យាយាម​បង្ក​ឱ្យ​មាន​ជម្លោះ​​ជាមួយ​ខ្លួន​ និង​​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​នោះ​។ គួរ​រម្លឹក​ថា​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​បាន​ចាប់ផ្ដើម​ឡើង​កាល​ពី​ថ្ងៃទី៤ ខែកក្កដា ដែល​ជា​ទិវា​ឯករាជ្យជាតិ​របស់​សហរដ្ឋអាមេរិក៕​

ប្រភព៖ Channelnewsasia   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី