ទីបំផុត​អនាគត​របស់​លោក Setien នៅ Barca ត្រូវ​បាន​បញ្ជាក់​ពី​ប្រធាន​ក្លឹប

  • 2020-07-08 03:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​របស់ Barcelona លោក Josep Bartomeu បាន​និយាយ​ថា អ្នក​ចាត់​ការ Quique Setien  នៅ​តែ​ទទួល​ឱកាស​ដឹក​នាំ​ក្រុម​​រហូត​ដល់​រដូវ​កាល​ក្រោយ ត្បិត​​ក្រុម​ស្ថិត​នៅ​លេខ​២​ក្ដី និង​មិន​សោកស្ដាយ​ឡើយ​ដែល​បណ្ដេញ​លោក Ernesto Valverde កាល​ពី​ខែ​មករា។

លោក Valverde បាន​ជួយ Barcelona ឲ្យ​ឈរ​កំពូល​តារាង​ មុន​ពេល​លោក​ត្រូវ​បណ្ដេញ​ចេញ​កាល​ពី​ខែ​មករា ជំនួស​កន្លែង​ដោយ​លោក Setien។ ដំណើរ​ប្រជែង​ពាន​របស់ Barca កំពុង​ជួប​បញ្ហា បន្ទាប់ពី​លេង​ស្មើ​​ជា​ច្រើន​ប្រកួត​ទល់​នឹង Sevilla, Celta Vigo និង  Atletico Madrid ហើយ​បច្ចុប្បន្ន​ចាញ់ Real Madrid ៤​ពិន្ទុ។

ប៉ុន្តែ​​ជ័យជម្នះ​ ៤-១ លើ Villarreal កាល​ពី​ចុង​សប្ដាហ៍​ ប្រធាន​ក្លឹប​លោក Bartomeu បាន​និយាយ​ថា លោក​គិត​ថា​ពួក​គេ​កំពុង​ឈាន​ទៅ​រក​ទិសដៅ​ត្រឹមត្រូវ​ហើយ។ “Setien ច្បាស់​ជា​បន្ត​ទៅ​មុខ​ទៀត។ នៅ​ពេល​នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជាមួយ​នឹង​របៀប​ដេល​ក្រុម​បាន​វិវត្ត ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ ពួក​យើង​បាន​ឃើញ​ការ​រីក​ចម្រើន​ដែល Setien បាន​ធ្វើ។ ខ្ញុំ​មិន​សោក​ស្ដាយ​ឡើយ​ដែល​បណ្ដេញ Valverde។ ពួក​យើង​​ត្រូវ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម"។ សម្ដី​លោក Josep Bartomeu៕​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ